ព្រះត្រៃបិដក ភាគ ៣៩
ម្នាលភិក្ខុទាំងឡាយ ដូចសសរថ្ម ប្រវែង ១៦ ហត្ថ សសរថ្មនោះ ដាំចុះទៅ ក្នុងរណ្ដៅខាងក្រោម ៨ ហត្ថ នៅខាងលើរណ្ដៅ ៨ ហត្ថ ប្រសិនជាភ្លៀង លាយដោយខ្យល់ដ៏ខ្លាំង មកអំពីទិសខាងកើតក្ដី ក៏មិនគប្បីធ្វើឲ្យកម្រើក ធ្វើឲ្យរញ្ជួយ ធ្វើឲ្យញាប់ញ័របានឡើយ បើមកអំពីទិសខាងលិចក្ដី។ អំពីទិសខាងជើងក្ដី។ បើទុកជាគ្រាប់ភ្លៀង លាយដោយខ្យល់ដ៏ខ្លាំង មកអំពីទិសខាងត្បូងក្ដី ក៏មិនគប្បីធ្វើឲ្យកម្រើក ធ្វើឲ្យរញ្ជួយ ធ្វើឲ្យញាប់ញ័របានឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះរណ្ដៅក៏ជ្រៅ សសរថ្ម ក៏គេដាំស៊ប់សួនល្អ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឯណានីមួយ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។ ទោះបីសមណៈ ឬព្រាហ្មណ៍ អ្នកត្រូវការដោយវាទៈ ស្វែងរកវាទៈ មកអំពីទិសខាងកើតក្ដី ដោយគិតថា អាត្មាអញ នឹងលើកនូវវាទៈ របស់ភិក្ខុនោះចេញ។ សមណៈ ឬព្រាហ្មណ៍នោះ នឹងធ្វើឲ្យភិក្ខុនោះ កម្រើកក្ដី ធ្វើឲ្យរញ្ជួយក្ដី ធ្វើឲ្យញាប់ញ័រក្ដី ដោយពាក្យប្រកបដោយធម៌ ហេតុនុ៎ះ មិនមានឡើយ។ អំពីទិសខាងលិចក្ដី។
ID: 636852982522496543
ទៅកាន់ទំព័រ៖