ព្រះត្រៃបិដក ភាគ ៣៩
អំពីទិសខាងជើងក្ដី។ ទោះបីសមណៈ ឬព្រាហ្មណ៍ អ្នកត្រូវការដោយវាទៈ ស្វែងរកវាទៈ មកអំពីទិសខាងត្បូង ដោយគិតថា អាត្មាអញ នឹងលើកវាទៈ របស់ភិក្ខុនោះចេញ។ សមណៈ ឬព្រាហ្មណ៍នោះ នឹងធ្វើឲ្យភិក្ខុនោះកម្រើកក្ដី នឹងធ្វើឲ្យរញ្ជួយក្ដី នឹងធ្វើឲ្យញាប់ញ័រក្ដី ដោយពាក្យប្រកបដោយធម៌ ហេតុនុ៎ះ មិនមានឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះភិក្ខុនោះ បានឃើញនូវអរិយសច្ច ៤ ដោយប្រពៃហើយ ។ អរិយសច្ច ៤ គឺអ្វីខ្លះ។ គឺទុក្ខអរិយសច្ច ១។បេ។ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះបដិបទា ជាដំណើរទៅកាន់ទីរលត់ទុក្ខ។
ចប់ សីសបាបណ្ណវគ្គ ទី៤។
ID: 636852982724978124
ទៅកាន់ទំព័រ៖