ព្រះត្រៃបិដក ភាគ ៣៩

 ​[​៥៨​]​ ​កាលបើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដោយ​ពាក្យ​ដូច្នេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​កាល​នេះ​ ​ជា​កាលគួរ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​ ​បពិត្រ​ព្រះ​សុគត​ ​កាល​នេះ​ជា​កាល​ ​គួរ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គួរ​សំដែង​អា​នា​បាន​ស្ស​តិ​សមាធិ​ ​កាល​ភិក្ខុ​ទាំងឡាយ​ ​បាន​ស្តាប់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​ ​នឹង​បាន​ចាំទុក​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នកស្ដាប់​ចុះ​ ​យកចិត្ត​ទុកដាក់​ ​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក៏​ទទួល​ព្រះពុទ្ធដីកា​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ករុណា​ ​ព្រះអង្គ​ ​ដូច្នេះ​។​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដោយ​ពាក្យ​ ​ដូច្នេះ​ថា​ ​ម្នាល​អានន្ទ​ ​ចុះ​អា​នា​បាន​ស្ស​តិ​សមាធិ​ ​ដែល​បុគ្គល​ចំរើន​ដូចម្ដេច​ ​ធ្វើឲ្យ​ច្រើន​ដូចម្ដេច​ ​ទើប​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​នៅក្នុង​ព្រៃ​ក្ដី​ ​នៅ​ទៀប​គល់ឈើ​ក្ដី​ ​នៅក្នុង​ផ្ទះ​ស្ងាត់​ក្តី​ ​អង្គុយពែនភ្នែន​ ​តាំង​កាយ​ឲ្យ​ត្រង់​ ​ផ្ចង់ស្មារតី​ ​ឲ្យ​មានមុខ​ឆ្ពោះទៅ​រក​ ​(​កម្មដ្ឋាន​)​ ​។​ ​ភិក្ខុ​នោះ​ ​មានស្មារតី​ ​ដកដង្ហើម​ចេញ​។​បេ​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើ​ញរឿយៗ​ ​នូវ​ធម៌​សម្រាប់​លះកិលេស​ចោល​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើ​ញរឿយៗ​ ​នូវ​ធម៌​សម្រាប់​លះកិលេស​ចោល​ ​នឹង​ដកដង្ហើម​ចូល​។​ ​
ថយ | ទំព័រទី ២៩ | បន្ទាប់
ID: 636852902695160680
ទៅកាន់ទំព័រ៖