ព្រះត្រៃបិដក ភាគ ៣៩

​នែអ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ខ្ញុំ​ជា​មនុស្ស​មានចិត្ត​រាយមាយ​ ​វត្ថុ​ណា​ ​មិន​មាន​ក្នុង​លោក​ ​វត្ថុ​នោះ​ ​ខ្ញុំ​បានឃើញ​ហើយ​។​ ​ពួក​មហាជន​ ​តប​វិញ​ថា​ ​នែ​បុរស​ដ៏​ចំរើន​ ​ចុះ​ហេតុ​ដូចម្ដេច​ ​បាន​ជា​អ្នក​ឆ្កួត​ ​ហេតុ​ដូចម្ដេច​ ​បាន​ជា​អ្នកមាន​ចិត្តរាយមាយ​ ​វត្ថុ​ដែល​អ្នក​បានឃើញ​ហើយ​ ​មិន​មាន​ក្នុង​លោក​ ​តើ​ដូចម្ដេច​។​ ​នែអ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ក្នុង​ទីឯណោះ​ ​ខ្ញុំ​ចេញ​អំពី​ក្រុង​រាជគ្រឹះ​ ​ដោយ​គិតថា​ ​អាត្មាអញ​ ​នឹង​គិត​នូវ​លោកចិន្ដា​ ​ដូច្នេះហើយ​ ​ចូល​ទៅ​រក​ស្រះ​បោក្ខរណី​ ​ឈ្មោះ​សុ​មា​គ​ធា​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​អង្គុយ​ទៀប​ឆ្នេរ​ស្រះ​បោក្ខរណី​ ​ឈ្មោះ​សុ​មា​គ​ធា​ ​គិត​នូវ​លោកចិន្ដា​។​ ​នែអ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ខ្ញុំ​ក៏បាន​ឃើញ​ ​នូវ​សេនា​មាន​អង្គ​ ​៤​ ​កំពុង​ចូល​ទៅ​ក្នុង​ក្រឪឈូក​ ​ទៀប​ឆ្នេរ​ស្រះ​បោក្ខរណី​ ​ឈ្មោះ​សុ​មា​គ​ធា​។​ ​នែអ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ខ្ញុំ​ជា​មនុស្ស​ឆ្កួត​ ​យ៉ាងនេះ​ឯង​ ​ខ្ញុំ​ជា​មនុស្ស​មានចិត្ត​រាយមាយ​ ​យ៉ាងនេះ​ ​វត្ថុ​ដែល​ខ្ញុំ​ឃើញ​នេះ​ហើយ​ ​មិនដែល​មាន​ក្នុង​លោក​ទេ​។​ ​នែ​បុរស​ដ៏​ចំរើន​ ​ខ្ញុំ​សូម​រំលឹក​ ​អ្នកជា​មនុស្ស​ឆ្កួត​ហើយ​ ​ខ្ញុំ​សូម​រំលឹក​ ​អ្នកជា​មនុស្ស​មានចិត្ត​រាយមាយ​ហើយ​ ​វត្ថុ​ដែល​អ្នក​ឃើញ​ហើយ​នេះ​ ​មិនដែល​មាន​ក្នុង​លោក​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​បុរស​នោះ​ ​បានឃើញ​វត្ថុ​ដែល​ពិតមែន​ ​មិនមែន​បានឃើញ​នូវ​វត្ថុ​ ​ដែល​មិន​ពិត​ទេ​។​
ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 636852983445989364
ទៅកាន់ទំព័រ៖