ព្រះត្រៃបិដក ភាគ ៣៩

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ជ្រោះ​ដទៃ​ ​ធំជាង​ផង​ ​គួរខ្លាច​ផង​ ​ជាង​ជ្រោះ​នេះ​ទៅទៀត​ ​មាន​ដែរ​ឬ​។​ ​ម្នាល​ភិក្ខុ​ ​ជ្រោះ​ដទៃ​ ​ធំជាង​ផង​ ​គួរខ្លាច​ផង​ ​ជាង​ជ្រោះ​នេះ​ ​មាន​ដែរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ជ្រោះ​ដទៃ​ ​ធំជាង​ផង​ ​គួរខ្លាច​ផង​ ​ជាង​ជ្រោះ​នេះ​ទៅទៀត​ ​តើ​ដូចម្ដេច​។​ ​
 ​[​៤៣០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯណា​នីមួយ​ ​មិនដឹង​ច្បាស់​ ​តាម​សេចក្ដីពិត​ថា​ ​នេះ​ជា​ទុក្ខ​ ​ ​មិនដឹង​ច្បាស់​ ​តាម​សេចក្ដីពិត​ថា​ ​នេះ​ជា​ទុក្ខ​សមុទ័យ​ ​មិនដឹង​ច្បាស់​ ​តាម​សេចក្ដីពិត​ថា​ ​នេះ​ជា​ទុក្ខនិរោធ​ ​មិនដឹង​ច្បាស់​ ​តាម​សេចក្ដីពិត​ថា​ ​នេះ​ជា​ទុក្ខនិរោធ​គាមិនី​បដិបទា​។​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​តែង​ត្រេកអរ​ក្នុង​សង្ខារ​ទាំងឡាយ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ជាតិ​ ​ត្រេកអរ​ក្នុង​សង្ខារ​ទាំងឡាយ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ជរា​ ​ត្រេកអរ​ក្នុង​សង្ខារ​ទាំងឡាយ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​មរណៈ​ ​ត្រេកអរ​ ​ក្នុង​សង្ខារ​ទាំងឡាយ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​សោក​ ​បរិទេវៈ​ ​ទុក្ខ​ ​ទោមនស្ស​ ​ឧបា​យា​សៈ​។​
ថយ | ទំព័រទី ២៩៤ | បន្ទាប់
ID: 636852984123758130
ទៅកាន់ទំព័រ៖