ព្រះត្រៃបិដក ភាគ ៣៩
កាលបើសមណៈ ឬព្រាហ្មណ៍ទាំងនោះ ត្រេកអរក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជាតិ ត្រេកអរក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជរា ត្រេកអរក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីមរណៈ ត្រេកអរក្នុងសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈហើយ ឈ្មោះថា តាក់តែងនូវសង្ខារ ដែលប្រព្រឹត្តទៅ ដើម្បីជាតិ តាក់តែងនូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជរា តាក់តែងនូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីមរណៈ តាក់តែងនូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ។ លុះសមណៈ ឬព្រាហ្មណ៍ទាំងនោះ តាក់តែងនូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជាតិ តាក់តែងនូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីជរា តាក់តែងនូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីមរណៈ តាក់តែងនូវសង្ខារទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈហើយ ក៏ឈ្មោះថា ធ្លាក់ចុះកាន់ជ្រោះ គឺជាតិផង ធ្លាក់ចុះកាន់ជ្រោះ គឺជរាផង ធ្លាក់ចុះកាន់ជ្រោះ គឺមរណៈផង ធ្លាក់ចុះកាន់ជ្រោះ គឺសោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈផង។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ មិនផុតចាកជាតិ ជរា មរណៈ សោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈទាំងឡាយ តថាគត ពោលថា មិនផុតស្រឡះចាកទុក្ខឡើយ។
ID: 636852984333020099
ទៅកាន់ទំព័រ៖