ព្រះត្រៃបិដក ភាគ ៣៩

 ​[​៤៣១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯណា​នីមួយ​ ​ដឹង​ច្បាស់​តាម​សេចក្ដីពិត​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​ដឹង​ច្បាស់​តាម​សេចក្ដីពិត​ថា​ ​នេះ​ជា​ទុក្ខនិរោធ​គាមិនី​បដិបទា​។​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​មិន​ត្រេកអរ​ ​ក្នុង​សង្ខារ​ទាំងឡាយ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ជាតិ​ ​មិន​ត្រេកអរ​ ​ក្នុង​សង្ខារ​ទាំងឡាយ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ជរា​ ​មិន​ត្រេកអរ​ ​ក្នុង​សង្ខារ​ទាំងឡាយ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​មរណៈ​ ​មិន​ត្រេកអរ​ ​ក្នុង​សង្ខារ​ទាំងឡាយ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​សោក​ ​បរិទេវៈ​ ​ទុក្ខ​ ​ទោមនស្ស​ ​ឧបា​យា​សៈ​។​ ​កាលបើ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​មិន​ត្រេកអរ​ ​ក្នុង​សង្ខារ​ទាំងឡាយ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ជាតិ​ ​មិន​ត្រេកអរ​ ​ក្នុង​សង្ខារ​ទាំងឡាយ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ជរា​ ​មិន​ត្រេកអរ​ក្នុង​សង្ខារ​ទាំងឡាយ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​មរណៈ​ ​មិន​ត្រេកអរ​ ​ក្នុង​សង្ខារ​ទាំងឡាយ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​សោក​ ​បរិទេវៈ​ ​ទុក្ខ​ ​ទោមនស្ស​ ​ឧបា​យា​សៈ​ហើយ​ ​ឈ្មោះថា​ ​មិនបាន​តាក់តែង​ ​នូវ​សង្ខារ​ទាំងឡាយ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ជាតិ​ ​មិន​តាក់តែង​ ​នូវ​សង្ខារ​ទាំងឡាយ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ជរា​ ​មិន​តាក់តែង​ ​នូវ​សង្ខារ​ទាំងឡាយ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​មរណៈ​ ​ដើម្បី​សោក​ ​ ​បរិទេវៈ​ ​ទុក្ខ​ ​ទោមនស្ស​ ​ឧបា​យា​សៈ​ឡើយ​។​
ថយ | ទំព័រទី ២៩៦ | បន្ទាប់
ID: 636852984517340641
ទៅកាន់ទំព័រ៖