ព្រះត្រៃបិដក ភាគ ៣៩
ពាល់ត្រូវនូវផ្សព្វណាមួយ ដោយកាយ។ ដឹងច្បាស់ធម្មារម្មណ៍ណាមួយ ដោយចិត្ត ដឹងច្បាស់រូបមិនជាទីប្រាថ្នា មិនដឹងច្បាស់រូបជាទីប្រាថ្នា ដឹងច្បាស់រូបមិនជាទីគាប់ចិត្ត មិនដឹងច្បាស់រូបជាទីគាប់ចិត្ត ដឹងច្បាស់រូបមិនជាទីពេញចិត្ត មិនដឹងច្បាស់រូបជាទីពេញចិត្ត។
[៤៣៣] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុមួយរូប បានក្រាបទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សេចក្ដីក្រហល់ក្រហាយនោះធំណាស់តើ បពិត្រព្រះអង្គដ៏ចំរើន សេចក្ដីក្រហល់ក្រហាយនោះ ធំណាស់តើ បពិត្រព្រះអង្គដ៏ចំរើន សេចក្ដីក្រហល់ក្រហាយដទៃ ដែលធំជាងផង គួរខ្លាចផង ជាងសេចក្ដីក្រហល់ក្រហាយនេះ មានដែរឬ។ ម្នាលភិក្ខុ សេចក្ដីក្រហល់ក្រហាយដទៃ ដែលធំជាងផង គួរខ្លាចផង ជាងសេចក្ដីក្រហល់ក្រហាយនេះ មានដែរ។ បពិត្រព្រះអង្គដ៏ចំរើន សេចក្ដីក្រហល់ក្រហាយ ដែលធំជាងផង គួរខ្លាចផង ជាងសេចក្ដីក្រហល់ក្រហាយនេះ តើដូចម្ដេច។
[៤៣៤] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិនដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ មិនដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ត្រេកអរ ក្នុងពួកសង្ខារ ដែលប្រព្រឹត្តទៅ ដើម្បីជាតិ។បេ។
ID: 636852984926014016
ទៅកាន់ទំព័រ៖