ព្រះត្រៃបិដក ភាគ ៣៩

​កាលបើ​ត្រេកអរ​ហើយ​ ​រមែង​តាក់តែង​ ​លុះ​តាក់តែង​ហើយ​ ​រមែង​ក្ដៅ​ ​ដោយ​សេចក្ដី​ក្រហល់ក្រហាយ​ ​គឺជា​តិ​ផង​ ​ក្ដៅ​ដោយ​សេចក្ដី​ក្រហល់ក្រហាយ​ ​គឺ​ជរា​ផង​ ​ក្ដៅ​ដោយ​សេចក្ដី​ក្រហល់ក្រហាយ​ ​គឺ​មរណៈ​ផង​ ​ក្ដៅ​ដោយ​សេចក្ដី​ក្រហល់ក្រហាយ​ ​គឺ​សោក​ ​បរិទេវៈ​ ​ទុក្ខ​ ​ទោមនស្ស​ ​ឧបា​យា​សៈ​ផង​ ​។​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​រមែង​មិន​ផុត​ស្រឡះ​ ​ចាក​ជាតិ​ ​ជរា​ ​មរណៈ​ ​សោក​ ​បរិទេវៈ​ ​ទុក្ខ​ ​ទោមនស្ស​ ​ឧបា​យា​សៈ​ ​តថាគត​ពោល​ថា​ ​មិន​ផុត​ស្រឡះ​ចាក​ទុក្ខ​ឡើយ​។​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​រមែង​មិន​ផុត​ស្រឡះ​ ​ចាក​ជាតិ​ ​ជរា​ ​មរណៈ​ ​សោក​ ​បរិទេវៈ​ ​ទុក្ខ​ ​ទោមនស្ស​ ​ឧបា​យា​សៈ​ ​ ​តថាគត​ពោល​ថា​ ​នឹង​មិន​ផុត​ស្រឡះ​ចាក​ទុក្ខ​ឡើយ​។​ ​
 ​[​៤៣៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯណា​នីមួយ​ ​ដឹង​ច្បាស់​តាម​សេចក្ដីពិត​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​ដឹង​ច្បាស់​ ​តាម​សេចក្ដីពិត​ថា​ ​នេះ​ជា​ទុក្ខនិរោធ​គាមិនី​បដិបទា​។​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​រមែង​មិន​ត្រេកអរ​ ​ក្នុង​សង្ខារ​ទាំងឡាយ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ជាតិ​។​បេ​។​ ​កាលបើ​មិន​ត្រេកអរ​ហើយ​ ​រមែង​មិនបាន​តាក់តែង​ ​លុះ​មិនបាន​តាក់តែង​ហើយ​ ​រមែង​មិន​ក្ដៅ​ ​ដោយ​សេចក្ដី​ក្រហល់ក្រហាយ​ ​គឺជា​តិ​ផង​ ​មិន​ក្ដៅ​ដោយ​សេចក្ដី​ក្រហល់ក្រហាយ​ ​គឺ​មរណៈ​ផង​ ​មិន​ក្ដៅ​ដោយ​សេចក្ដី​ក្រហល់ក្រហាយ​ ​គឺ​សោក​ ​បរិទេវៈ​ ​ទុក្ខ​ ​ទោមនស្ស​ ​ឧបា​យា​សៈ​ផង​ ​។​
ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 636852985115224838
ទៅកាន់ទំព័រ៖