ព្រះត្រៃបិដក ភាគ ៣៩

​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក៏បាន​ឃើញ​ពួក​លិ​ច្ឆ​វិ​កុមារ​ច្រើន​នាក់​ ​កំពុង​ធ្វើ​គ្រឿង​ក្រោះ​ក្នុង​ផ្ទះ​ ​ជាទី​រៀន​នូវ​សិល្បៈ​ ​កំពុង​បាញ់​សរ​ ​តាម​រន្ធ​ចន្លោង​ដ៏​តូច​ ​អំពី​ចម្ងាយ​ ​ឲ្យ​ចេញ​ទៅ​តៗ​គ្នា​ ​មិន​ឲ្យ​ដាច់​ឡើយ​ ​។​ ​លុះ​ព្រះ​អានន្ទ​នោះ​ ​បានឃើញ​ហើយ​ ​ក៏​មាន​សេចក្ដី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ពួក​លិ​ច្ឆ​វិ​កុមារ​នេះ​ ​ចេះ​សិក្សា​ណាស់​តើ​ ​ពួក​លិ​ច្ឆ​វិ​កុមារ​នេះ​ ​ចេះ​សិក្សា​ល្អ​ណាស់​តើ​ ​ព្រោះ​ពួក​លិ​ច្ឆ​វិ​កុមារ​នេះ​ ​ចេះ​បាញ់​សរ​ ​តាម​រន្ធ​ចន្លោង​ដ៏​តូច​ ​អំពី​ចម្ងាយ​ ​ឲ្យ​ចេញ​ទៅ​តៗ​គ្នា​ ​មិន​ឲ្យ​ដាច់​ឡើយ​។​ ​
 ​[​៤៣៩​]​ ​លំដាប់នោះ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ត្រាច់​ទៅ​ក្នុង​ក្រុង​វេសាលី​ ​ដើម្បី​ ​បិណ្ឌបាត​ ​កាល​ត្រឡប់​មក​ពី​បិណ្ឌបាត​ ​ក្នុង​បច្ឆាភត្ត​ ​ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ទីឯណោះ​ ​ខ្ញុំ​ព្រះអង្គ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ចូល​ទៅ​ក្នុង​ក្រុង​វេសាលី​ ​ដើម្បី​បិណ្ឌ​បាត្រ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បានឃើញ​ពួក​លិ​ច្ឆ​វិ​កុមារ​ច្រើន​នាក់​ ​កំពុង​ធ្វើ​នូវ​គ្រឿង​ក្រោះ​ក្នុង​ផ្ទះ​ ​ជាទី​រៀន​នូវ​សិល្បៈ​ ​បាញ់​សរ​ ​តាម​រន្ធ​ចន្លោង​ដ៏​តូច​ ​អំពី​ចម្ងាយ​ ​ឲ្យ​ចេញ​ទៅ​តៗ​គ្នា​ ​មិន​ឲ្យ​ដាច់​ឡើយ​។​ ​
ថយ | ទំព័រទី ៣០២ | បន្ទាប់
ID: 636852985802304137
ទៅកាន់ទំព័រ៖