ព្រះត្រៃបិដក ភាគ ៣៩

​កាលបើ​ត្រេកអរ​ហើយ​ ​រមែង​តាក់តែង​។​ ​លុះ​តាក់តែង​ហើយ​ ​ក៏​ធ្លាក់ចុះ​កាន់​ទី​ងងឹត​ ​គឺជា​តិ​ផង​ ​ធ្លាក់ចុះ​កាន់​ទី​ងងឹត​ ​គឺ​ជរា​ផង​ ​ធ្លាក់ចុះ​កាន់​ទី​ងងឹត​ ​គឺ​មរណៈ​ផង​ ​ធ្លាក់ចុះ​កាន់​ទី​ងងឹត​ ​គឺ​សោក​ ​បរិទេវៈ​ ​ទុក្ខ​ ​ទោមនស្ស​ ​ឧបា​យា​សៈ​ផង​។​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​មិន​ផុត​ស្រឡះ​ចាក​ជាតិ​ ​ជរា​ ​មរណៈ​ ​សោក​ ​បរិទេវៈ​ ​ទុក្ខ​ ​ទោមនស្ស​ ​ឧបា​យា​សៈ​ ​តថាគត​ពោល​ថា​ ​មិន​ផុត​ស្រឡះ​ចាក​ទុក្ខ​ឡើយ​។​ ​
​ ​ [​៤៤៣​]​ ​ម្នាល​ភិក្ខុ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯណា​នីមួយ​ ​ដឹង​ច្បាស់​តាម​សេចក្ដីពិត​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​ដឹង​ច្បាស់​តាម​សេចក្ដីពិត​ថា​ ​នេះ​ជា​ទុក្ខនិរោធ​គាមិនី​បដិបទា​។​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​មិន​ត្រេកអរ​ ​ក្នុង​សង្ខារ​ទាំងឡាយ​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​ជាតិ​។​បេ​។​ ​កាលបើ​មិន​ត្រេកអរ​ហើយ​ ​ក៏​រមែង​មិន​តាក់តែង​។​ ​លុះ​មិនបាន​តាក់តែង​ហើយ​ ​ក៏​មិន​ធ្លាក់ចុះ​កាន់​ទី​ងងឹត​ ​គឺជា​តិ​ផង​ ​មិន​ធ្លាក់ចុះ​កាន់​ទី​ងងឹត​ ​គឺ​ជរា​ផង​ ​មិន​ធ្លាក់​ ​ចុះ​កាន់​ទី​ងងឹត​ ​គឺ​មរណៈ​ផង​ ​មិន​ធ្លាក់ចុះ​កាន់​ទី​ងងឹត​ ​គឺ​សោក​ ​បរិទេវៈ​ ​ទុក្ខ​ ​ទោមនស្ស​ ​ឧបា​យា​សៈ​ផង​។​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​រមែង​ផុត​ស្រឡះ​ ​ចាក​ជាតិ​ ​ជរា​ ​មរណៈ​ ​សោក​ ​បរិទេវៈ​ ​ទុក្ខ​ ​ទោមនស្ស​ ​ឧបា​យា​សៈ​ ​តថាគត​ពោល​ថា​ ​ផុត​ស្រឡះ​ចាក​ទុក្ខ​បាន​។​
ថយ | ទំព័រទី ៣០៥ | បន្ទាប់
ID: 636852986418149361
ទៅកាន់ទំព័រ៖