ព្រះត្រៃបិដក ភាគ ៣៩

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​នូវ​ហេតុ​នោះ​ ​ដូចម្ដេច​ ​លុះ​កន្លង​មួយ​រយ​ឆ្នាំ​ៗ​ ​ទៅ​ ​ទើប​អណ្ដើក​ខ្វាក់​នោះ​ ​ងើប​ម្ដង​ៗ​ ​តើ​គួរ​នឹង​ស៊ក​ក​ ​ក្នុង​នឹម​ ​មាន​ច្បោះ​តែមួយ​ឯណោះ​ ​បាន​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លុះ​កន្លង​មួយ​រយ​ឆ្នាំ​ៗ​ ​ទៅ​ ​ទើប​អណ្ដើក​ខ្វាក់​នោះ​ ​ងើប​ម្ដង​ៗ​ ​គួរ​នឹង​ស៊ក​ក​ ​ទៅ​ក្នុង​នឹម​ ​មាន​ច្បោះ​តែមួយ​ឯណោះ​ ​ដោយហេតុ​ឯណា​ ​ហេតុ​នោះ​ ​កម្រ​ក្រៃពេក​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​បាន​នូវ​ភាពជា​មនុស្ស​ ​កម្រ​ក្រៃពេក​ ​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​ជា​អរហន្ដ​សម្មាសម្ពុទ្ធ​ ​កើត​ក្នុង​លោក​ ​កម្រ​ក្រៃពេក​ ​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មវិន័យ​ដែល​តថាគត​ ​សំដែង​ហើយ​ ​រមែង​ភ្លឺច្បាស់​ក្នុង​លោក​ ​កម្រ​ក្រៃពេក​ ​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការបាន​នូវ​អត្តភាព​ជា​មនុស្ស​នេះ​ ​១​ ​ព្រះ​តថាគត​ ​ជា​អរហន្ដ​ ​សម្មាសម្ពុទ្ធ​កើត​ក្នុង​លោក​ ​១​ ​ធម្មវិន័យ​ ​ដែល​តថាគត​សំដែង​ហើយ​ ​រមែង​ភ្លឺច្បាស់​ក្នុង​លោក​ ​១​ ​(​ទាំង៣នេះ​ ​ក្រ​ដូចគ្នា​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​ទុក្ខនិរោធ​គាមិនី​បដិបទា​។​ ​
ថយ | ទំព័រទី ៣០៨ | បន្ទាប់
ID: 636852987034724627
ទៅកាន់ទំព័រ៖