ព្រះត្រៃបិដក ភាគ ៣៩

​ជា​អ្នកមាន​ព្យាយាម​ ​ដុត​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​បាន​ ​ក្នុង​សម័យ​នោះ​ ​។​ ​
 ​[​៦០​]​ ​ម្នាល​អានន្ទ​ ​ក្នុង​សម័យ​ណា​ ​ដែល​ភិក្ខុ​សិក្សា​ថា​ ​អាត្មាអញ​ ​កំណត់​ដឹង​នូវ​បីតិ​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​កំណត់​ដឹង​នូវ​បីតិ​ ​នឹង​ដកដង្ហើម​ចូល​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​កំណត់​ដឹង​ច្បាស់​ ​នូវ​សេចក្ដីសុខ​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​កំណត់​ដឹង​ច្បាស់​ ​នូវ​សេចក្ដីសុខ​ ​នឹង​ដកដង្ហើម​ចូល​។​ ​សិក្សា​ថា​ ​អាត្មាអញ​កំណត់​ដឹង​ច្បាស់​ ​នូវ​ចិត្តសង្ខារ​ ​គឺ​សញ្ញា​ ​និង​វេទនា​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មា​ ​អញ​ ​កំណត់​ដឹង​ច្បាស់​ ​នូវ​ចិត្តសង្ខារ​ ​នឹង​ដកដង្ហើម​ចូល​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​រម្ងាប់​នូវ​ចិត្តសង្ខារ​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​រម្ងាប់​នូវ​ចិត្តសង្ខារ​ ​នឹង​ដកដង្ហើម​ចូល​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​វេទនា​ ​ក្នុង​វេទនា​ទាំងឡាយ​ ​ជាប្រក្រតី​ ​ជា​អ្នកមាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​បាន​ ​ក្នុង​សម័យ​នោះ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​អានន្ទ​ ​ព្រោះថា​ ​តថាគត​ ​ពោល​នូវ​វេទនា​ណាមួយ​ ​គឺ​ការ​យកចិត្ត​ទុកដាក់​ ​ដ៏​ប្រពៃ​ ​ចំពោះ​អស្សាសៈ​ ​និង​បស្សាសៈ​ទាំងឡាយ​។​ ​
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 636852903104894116
ទៅកាន់ទំព័រ៖