ព្រះត្រៃបិដក ភាគ ៣៩
ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអរិយសាវក ដែលបរិបូណ៌ដោយទិដ្ឋិ ជាអ្នកត្រាស់ដឹង (នូវមគ្គ និងផល) សេចក្ដីទុក្ខ ដែលអស់ទៅ វិនាសទៅ (នៃអរិយសាវកនោះ) មានចំនួនច្រើន សេចក្ដីទុក្ខ ដែលសល់នៅ មានចំនួនតិច មិនដល់នូវការរាប់ មិនដល់នូវការប្រៀបធៀប មិនដល់នូវចំណែក នៃចំណិត នឹងគំនរទុក្ខពីមុន ដែលអស់ទៅ រលីងទៅ ចំនួន ៧ អត្តភាពជាយ៉ាងយូរ យ៉ាងនោះឯង។ បុគ្គលណា ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខ ។បេ។ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។
ចប់ បបាតវគ្គ ទី៥។
ឧទាននៃបបាតវគ្គនោះគឺ
និយាយអំពីការគិត ១ អំពីជ្រោះ ១ អំពីសេចក្ដីក្រហល់ក្រហាយ ១ អំពីសាលាមានកំពូល ១ អំពីទំលុះចុងសរសៃរោម ១ អំពីលោកន្តរនរក ងងឹតសូន្យឈឹង ១ អំពីច្បោះនឹម ២ លើក អំពីស្ដេចភ្នំ ឈ្មោះសិនេរុដទៃ ពីរលើក។
ID: 636852987689822097
ទៅកាន់ទំព័រ៖