ព្រះត្រៃបិដក ភាគ ៣៩
[៤៥០] ម្នាលភិក្ខុទាំងឡាយ ដូចស្ទឹងធំទាំងឡាយនេះ រមែងហូរជោរជន់។ ស្ទឹងធំទាំងនោះ គឺស្ទឹងណាខ្លះ។ គឺស្ទឹងគង្គា យមុនា អចិរវតី សរភូ មហី។ បុរសគប្បីលើកឡើងនូវដំណក់នៃទឹក ពីរ ឬបីដំណក់ អំពីស្ទឹងទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ដូចម្ដេច ដំណក់នៃទឹក ពីរ ឬបីដំណក់ ដែលបុរសលើកឡើង និងទឹកដែលលាយច្រឡំ អំពីទឹកដទៃ ហូរជោរជន់មក ទឹកទាំងពីរនោះ តើទឹកណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ទឹកដែលលាយច្រឡំអំពីស្ទឹងដទៃ ហូរជោរជន់មកនុ៎ះ ច្រើនជាង ដំណក់នៃទឹក ពីរ ឬបីដំណក់ ដែលបុរសលើកឡើង មានប្រមាណតិចទេ ដំណក់នៃទឹក ពីរ ឬបីដំណក់ ដែលបុរសលើកឡើង មិនបានដល់ នូវការរាប់ផង មិនបានដល់ នូវការប្រៀបធៀបផង មិនបានដល់ នូវចំណែក នៃចំណិតផង ដោយការប្រៀបធៀបនឹងទឹក ដែលលាយច្រឡំ អំពីស្ទឹងដទៃ ហូរជោរជន់មកបានឡើយ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក (នោះឯង ជាបេយ្យាលៈ) ភិក្ខុគួរធ្វើសេចក្ដីព្យាយាម។
[៤៥១] ម្នាលភិក្ខុទាំងឡាយ ដូចស្ទឹងធំទាំងឡាយនេះ រមែងហូរជោរជន់មក។ ស្ទឹងធំទាំងនោះ គឺស្ទឹងណាខ្លះ។ គឺស្ទឹងគង្គា យមុនា អចិរវតី សរភូ មហី។ ទឹកនោះ ក៏គង់ដល់ នូវការអស់ទៅ រលីងទៅ
ID: 636852988369180954
ទៅកាន់ទំព័រ៖