ព្រះត្រៃបិដក ភាគ ៣៩

​លើកលែងតែ​ដំណក់ទឹក​ ​ពីរ​ឬ​បី​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំង​ ​ឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​នូវ​ហេតុ​នោះ​ ​ដូចម្ដេច​ ​ទឹកដែល​លាយ​ច្រឡំ​គ្នា​ ​និង​ដំណក់​នៃ​ទឹក​ ​ពីរ​ឬ​បី​ដំណក់​ ​ដោយ​ការប្រៀបធៀប​នឹង​ទឹក​ ​ដែល​អស់​ទៅ​ ​រលីង​ទៅ​ ​ទឹក​ទាំងពីរ​នោះ​ ​តើ​ទឹក​ណា​ច្រើនជាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទឹកដែល​លាយ​ច្រឡំ​គ្នា​ ​ដែល​អស់​ទៅ​ ​រលីង​ទៅ​នុ៎ះ​ ​ច្រើនជាង​ ​ដំណក់ទឹក​ពីរ​ ​ឬ​បី​ដំណក់​ ​ដែល​សល់​នៅ​ ​មាន​ប្រមាណ​តិច​ ​ដំណក់ទឹក​ពីរ​ ​ឬ​បី​ដំណក់​ ​ដែល​សល់​នៅ​ ​មិនបាន​ដល់​ ​នូវ​ការរាប់​ផង​ ​មិនបាន​ដល់​ ​នូវ​ការប្រៀបធៀប​ផង​ ​មិនបាន​ដល់​ ​នូវ​ចំណែក​ ​នៃ​ចំណិត​ផង​ ​ដោយ​ការប្រៀបធៀប​នឹង​ទឹកដែល​លាយ​ច្រឡំ​គ្នា​ ​ដែល​អស់​ទៅ​ ​រលីង​ទៅ​បាន​ឡើយ​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​។​បេ​។​ ​ភិក្ខុ​គួរ​ធ្វើ​សេចក្ដីព្យាយាម​។​
 ​[​៤៥២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​បុរស​ ​ដំ​កល់​ទុក​នូវ​ដីស្អិត​ ​៧​ ​ដុំ​ ​មាន​ចំនួន​ប៉ុន​ផ្លែ​ពុទ្រា​ ​ដើម្បី​ប្រៀបផ្ទឹម​នឹង​មហាប្រឹថពី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​នូវ​ហេតុ​នោះ​ ​ដូចម្ដេច​ ​ដីស្អិត​ ​៧​ ​ដុំ​ ​មាន​ចំនួន​ប៉ុន​ផ្លែ​ពុទ្រា​ ​ដែល​បុរស​ ​ដំ​កល់​ទុក​ ​និង​មហាប្រឹថពី​នេះ​ ​របស់​ទាំងពីរ​នោះ​ ​តើ​របស់​ណា​ច្រើនជាង​។​ ​
ថយ | ទំព័រទី ៣១៥ | បន្ទាប់
ID: 636852988577152849
ទៅកាន់ទំព័រ៖