ព្រះត្រៃបិដក ភាគ ៣៩

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មហាប្រឹថពី​នុ៎ះ​ ​ច្រើនជាង​ ​ដីស្អិត​ ​៧​ ​ដុំ​ ​មាន​ចំនួន​ប៉ុន​ផ្លែ​ពុទ្រា​ ​ដែល​បុរស​ ​ដំ​កល់​ទុក​ ​មាន​ប្រមាណ​តិច​ ​ដីស្អិត​ ​៧​ ​ដុំ​ ​មាន​ចំនួន​ប៉ុន​ផ្លែ​ពុទ្រា​ ​ដែល​បុរស​ ​ដំ​កល់​ទុក​ ​មិនបាន​ដល់​នូវ​ការរាប់​ផង​ ​មិនបាន​ដល់​ ​នូវ​ការប្រៀបធៀប​ផង​ ​មិនបាន​ដល់​ ​នូវ​ចំណែក​នៃ​ចំណិត​ផង​ ​ដោយ​ការប្រៀបធៀប​នឹង​មហាប្រឹថពី​បាន​ឡើយ​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​(​នោះ​ឯង​ ​ជា​បេយ្យាលៈ​)​ ​ភិក្ខុ​គួរ​ធ្វើ​សេចក្ដីព្យាយាម​។​ ​
 ​[​៤៥៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​មហាប្រឹថពី​ ​ដល់​នូវ​ការ​អស់​ទៅ​ ​រលីង​ទៅ​ ​លើកលែងតែ​ដីស្អិត​ ​៧​ ​ដុំ​ ​មាន​ចំនួន​ប៉ុន​ផ្លែ​ពុទ្រា​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​នូវ​ហេតុ​នោះ​ ​ដូចម្ដេច​ ​ការ​អស់​ទៅ​ ​រលីង​ទៅ​ ​នៃ​មហាប្រឹថពី​ ​និង​ដីស្អិត​ ​៧​ ​ដុំ​ ​មាន​ចំនួន​ប៉ុន​ផ្លែ​ពុទ្រា​ ​ដែល​សល់​នៅ​ ​តើ​របស់​ណា​ច្រើនជាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការ​អស់​ទៅ​ ​រលីង​ទៅ​ ​នៃ​មហាប្រឹថពី​នុ៎ះ​ ​មាន​ប្រមាណ​ច្រើនជាង​ ​ដីស្អិត​ ​៧​ ​ដុំ​ ​មាន​ចំនួន​ប៉ុន​ផ្លែ​ពុទ្រា​ ​ដែល​សល់​នៅ​ ​មាន​ប្រមាណ​តិច​ ​ដីស្អិត​ ​៧​ ​ដុំ​ ​មាន​ចំនួន​ប៉ុន​ផ្លែ​ពុទ្រា​ ​ដែល​សល់​នៅ​ ​មិនបាន​ដល់​ ​នូវ​ការរាប់​ផង​ ​មិនបាន​ដល់​ ​នូវ​ការប្រៀបធៀប​ផង​ ​មិនបាន​ដល់​នូវ​ចំណែក​ ​នៃ​ចំណិត​ផង​ ​ដោយ​ការប្រៀបធៀប​នឹង​ការ​អស់​
ថយ | ទំព័រទី ៣១៦ | បន្ទាប់
ID: 636852988786094800
ទៅកាន់ទំព័រ៖