ព្រះត្រៃបិដក ភាគ ៣៩

​ទៅ​ ​រលីង​ទៅ​ ​នៃ​មហាប្រឹថពី​បាន​ឡើយ​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​(​នោះ​ឯង​ ​ជា​បេយ្យាលៈ​)​ ​ភិក្ខុ​គួរ​ធ្វើ​សេចក្ដីព្យាយាម​។​
 ​[​៤៥៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​បុរស​លើកឡើង​ ​នូវ​ដំណក់ទឹក​ពីរ​ ​ឬ​បី​ដំណក់​ក្នុង​មហាសមុទ្រ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​នូវ​ហេតុ​នោះ​ ​ដូចម្ដេច​ ​ដំណក់ទឹក​ពីរ​ ​ឬ​បី​ដំណក់​ ​ដែល​បុគ្គល​លើកឡើង​ ​និង​ទឹក​ក្នុង​មហាសមុទ្រ​ ​ទឹក​ទាំងពីរ​នោះ​ ​តើ​ទឹក​ណា​ច្រើនជាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទឹក​ក្នុង​មហាសមុទ្រ​នោះ​ ​មាន​ប្រមាណ​ច្រើនជាង​ ​ដំណក់ទឹក​ពីរ​ ​ឬ​បី​ដំណក់​ ​ដែល​បុរស​លើកឡើង​ ​មាន​ប្រមាណ​តិច​ ​ដំណក់ទឹក​ពីរ​ ​ឬ​បី​ដំណក់​ ​ដែល​បុរស​លើកឡើង​ ​មិនបាន​ដល់​ ​នូវ​ការរាប់​ផង​ ​មិនបាន​ដល់​ ​នូវ​ការប្រៀបធៀប​ផង​ ​មិនបាន​ដល់​ ​នូវ​ចំណែក​ ​នៃ​ចំណិត​ផង​ ​ដោយ​ការប្រៀបធៀប​នឹង​ទឹក​ ​ក្នុង​មហាសមុទ្រ​បាន​ឡើយ​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​(​នោះ​ឯង​ ​ជា​បេយ្យាលៈ​)​ ​ភិក្ខុ​គួរ​ធ្វើ​សេចក្ដីព្យាយាម​។​
 ​[​៤៥៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ទឹក​ក្នុង​មហាសមុទ្រ​ ​ដល់​នូវ​ការ​អស់​ទៅ​ ​រលីង​ទៅ​ ​លើកលែងតែ​ដំណក់ទឹក​ពីរ​ ​ឬ​បី​ដំណក់​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​នូវ​ហេតុ​នុ៎ះ​ ​ដូចម្ដេច​
ថយ | ទំព័រទី ៣១៧ | បន្ទាប់
ID: 636852989003927259
ទៅកាន់ទំព័រ៖