ព្រះត្រៃបិដក ភាគ ៣៩
បពិត្រព្រះអង្គដ៏ចំរើន ស្ដេចភ្នំ ឈ្មោះហិមវន្ដនុ៎ះ មានប្រមាណច្រើនជាង ដុំក្រួស ៧ ដុំ មានប្រមាណប៉ុនគ្រាប់ស្ពៃ ដែលបុរសដំកល់ទុក មានប្រមាណតិច ដុំក្រួស ៧ ដុំ មានប្រមាណប៉ុនគ្រាប់ស្ពៃ ដែលបុរសដំកល់ទុក មិនបានដល់ការរាប់ផង មិនបានដល់នូវការប្រៀបធៀបផង មិនបានដល់ នូវចំណែក នៃចំណិតផង ដោយការប្រៀបធៀបនឹងស្ដេចភ្នំ ឈ្មោះហិមវន្ដ បានឡើយ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក។បេ។ ភិក្ខុគួរធ្វើសេចក្ដីព្យាយាម។
[៤៥៧] ម្នាលភិក្ខុទាំងឡាយ ដូចជាស្ដេចភ្នំ ឈ្មោះហិមវន្ដ ដល់នូវការអស់ទៅរលីងទៅ លើកលែងតែក្រួស ៧ ដុំ មានប្រមាណប៉ុនគ្រាប់ស្ពៃចេញ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ដូចម្ដេច ការអស់ទៅ រលីងទៅ នៃស្ដេចភ្នំ ឈ្មោះហិមវន្ដ និងដុំក្រួស ៧ ដុំ មានប្រមាណប៉ុនគ្រាប់ស្ពៃ ដែលសល់នៅ របស់ទាំងពីរនោះ តើរបស់ណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ការអស់ទៅ រលីងទៅ នៃស្ដេចភ្នំ ឈ្មោះហិមវន្ដនុ៎ះឯង មានប្រមាណច្រើនជាង ដុំក្រួស ៧ ដុំ មានប្រមាណប៉ុនគ្រាប់ស្ពៃ ដែលសល់នៅ មិនបានដល់ នូវការរាប់ផង
ID: 636852989480854538
ទៅកាន់ទំព័រ៖