ព្រះត្រៃបិដក ភាគ ៣៩

​ម្នាល​អានន្ទ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញ​វេទនា​ ​ក្នុង​វេទនា​ទាំងឡាយ​ ​ជាប្រក្រតី​ ​ជា​អ្នកមាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​និង​ទោមនស្ស​ចេញ​បាន​ ​ក្នុង​សម័យ​នោះ​។​ ​
 ​[​៦១​]​ ​ម្នាល​អានន្ទ​ ​សម័យ​ណា​ភិក្ខុ​សិក្សា​ថា​ ​អាត្មាអញ​ ​កំណត់​ដឹង​ច្បាស់​នូវ​ចិត្ត​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​កំណត់​ដឹង​ច្បាស់​នូវ​ចិត្ត​ ​នឹង​ដកដង្ហើម​ចូល​។​ ​នឹង​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​។​បេ​។​ ​ធ្វើ​ចិត្ត​ឲ្យ​តាំងនៅ​ ​ក្នុង​អារម្មណ៍​ដ៏​ស្មើរ​។​ ​សិក្សា​ថា​ ​អាត្មាអញ​ធ្វើ​ចិត្ត​ឲ្យ​រួច​ស្រឡះ​ ​(​ចាក​នីវរណធម៌​ ​ជាដើម​)​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ធ្វើ​ចិត្ត​ឲ្យ​រួច​ស្រឡះ​ ​នឹង​ដកដង្ហើម​ចូល​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ពិចារណា​ឃើញ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ជាប្រក្រតី​ ​ជា​អ្នកមាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​បាន​ ​ក្នុង​សម័យ​នោះ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​អានន្ទ​ ​ព្រោះថា​ ​តថាគត​ ​មិនបាន​ពោល​នូវ​កិរិយា​ចំរើន​ ​នូវ​អា​នា​បាន​ស្ស​តិ​សមាធិ​ ​របស់​បុគ្គល​ ​ជា​អ្នក​ភ្លេចស្មារតី​ ​ជា​អ្នក​មិនដឹង​ខ្លួន​ទេ​។​ ​ម្នាល​អានន្ទ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​ជាប្រក្រតី​ ​ជា​អ្នកមាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​បាន​ ​ក្នុង​សម័យ​នោះ​។​ ​
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 636852903325716746
ទៅកាន់ទំព័រ៖