ព្រះត្រៃបិដក ភាគ ៣៩
ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។
[៤៥៩] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់លើកនូវអាចម៍ដីបន្តិច ដាក់លើចុងព្រះនខា ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ដូចម្ដេច អាចម៍ដីបន្តិច ដែលតថាគត លើកដាក់លើចុងក្រចក និងមហាប្រឹថពីនេះ របស់ទាំងពីរ តើរបស់ណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន មហាប្រឹថពីនុ៎ះ ច្រើនជាង អាចម៍ដីបន្តិច ដែលព្រះមានព្រះភាគ លើកឡើងដាក់លើចុងព្រះនខាមាន ប្រមាណតិច អាចម៍ដីបន្តិច ដែលព្រះមានព្រះភាគ លើកដាក់លើចុងព្រះនខា មិនដល់ នូវការរាប់ផង មិនដល់ នូវការប្រៀបធៀបផង មិនដល់នូវចំណែក នៃចំណិតផង ដោយការប្រៀបធៀបនឹងមហាប្រឹថពីបានឡើយ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលកើតក្នុងមជ្ឈិមជនបទ មានប្រមាណតិច ឯពួកសត្វ ដែលកើតក្នុងបច្ចន្តិមជនបទទាំងឡាយ មានប្រមាណច្រើន។ សត្វទាំងឡាយ រមែងកើតក្នុងមិលក្ខជនបទទាំងឡាយ ដែលមិនមានប្រាជ្ញា ក៏យ៉ាងនោះឯងដែរ។បេ។
ID: 636852990417708123
ទៅកាន់ទំព័រ៖