ព្រះត្រៃបិដក ភាគ ៣៩

 ​[​៤៧៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ជា​អ្នក​វៀរចាក​ផរុសវាចា​ ​មាន​ប្រមាណ​តិច​ ​ចំណែក​ពួក​សត្វ​ ​ជា​អ្នក​មិន​វៀរចាក​ផរុសវាចា​ ​មាន​ប្រមាណ​ច្រើន​ ​ក៏​យ៉ាងនោះ​ដែរ​។​បេ​។​
 ​[​៤៧៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ជា​អ្នក​វៀរចាក​សម្ផប្បលាប​ ​មាន​ប្រមាណ​តិច​ ​ចំណែក​ពួក​សត្វ​ ​ជា​អ្នក​មិន​វៀរចាក​សម្ផប្បលាប​ ​មាន​ប្រមាណ​ច្រើន​ ​ក៏​យ៉ាងនោះ​ដែរ​។​បេ​។​
 ​[​៤៧៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ជា​អ្នក​វៀរចាក​ការ​ញ៉ាំង​ពីជគាម​ ​និង​ ​ ​ ​ភូតគាម​ ​ឲ្យ​កម្រើក​ ​មាន​ប្រមាណ​តិច​ ​ចំណែក​ពួក​សត្វ​ ​ជា​អ្នក​មិន​វៀរចាក​ការ​ញ៉ាំង​ពីជគាម​ ​និង​ភូតគាម​ ​ឲ្យ​កម្រើក​ ​មាន​ប្រមាណ​ច្រើន​ ​ក៏​យ៉ាងនោះ​ដែរ​។​បេ​។​
 ​[​៤៧៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ជា​អ្នក​វៀរចាក​វិកាលភោជន​ ​មាន​ប្រមាណ​តិច​ ​ចំណែក​ពួក​សត្វ​ ​ជា​អ្នក​មិន​វៀរចាក​វិកាលភោជន​ ​មាន​ប្រមាណ​ច្រើន​ ​ក៏​យ៉ាងនោះ​ដែរ​។​បេ​។​
ថយ | ទំព័រទី ៣២៨ | បន្ទាប់
ID: 636852991991038112
ទៅកាន់ទំព័រ៖