ព្រះត្រៃបិដក ភាគ ៣៩

 ​[​៦២​]​ ​ម្នាល​អានន្ទ​ ​សម័យ​ណា​ ​ភិក្ខុ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹង​ពិចារណា​ឃើញ​នូវ​បញ្ចក្ខន្ធ​ ​ថា​មិន​ទៀង​ ​ដកដង្ហើម​ចេញ​។​ ​បេ​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹង​ពិចារណា​ឃើញ​ ​នូវ​ធម៌​ប្រាសចាក​តម្រេក​ ​ពិចារណា​ឃើញ​ ​នូវ​ធម៌​សម្រាប់​រំលត់ទុក្ខ​ ​ពិចារណា​ឃើញ​ធម៌​សម្រាប់​លះកិលេស​ចោល​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ពិចារណា​ឃើញ​ ​នូវ​ធម៌​សម្រាប់​លះកិលេស​ចោល​ ​នឹង​ដកដង្ហើម​ចូល​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ពិចារណា​ឃើញ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​ជា​អ្នកមាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​បាន​ ​ក្នុង​សម័យ​នោះ​ ​ការ​លះបង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ឯណា​ ​ភិក្ខុ​នោះ​ ​ឃើញ​ការ​លះបង់​នោះ​ ​ដោយ​ប្រាជ្ញា​ហើយ​ ​សម្លឹង​មើល​ដោយ​ប្រពៃ​។​ ​ម្នាល​អានន្ទ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​ជា​អ្នកមាន​ព្យាយាម​ ​ដុត​កំ​ដៅ​ ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​បាន​ ​ក្នុង​សម័យ​នោះ​។​ ​
 ​[​៦៣​]​ ​ម្នាល​អានន្ទ​ ​ដូច​គំនរ​អាចម៍ដី​ដ៏​ច្រើន​ ​មាន​ក្នុង​ផ្លូវ​ធំ​បែក​ជា​ ​៤​ ​ប្រសិនបើ​រទេះ​ក្ដី​ ​រថ​ក្ដី​ ​មក​អំពី​ទិសខាងកើត​ ​រមែង​កិន​ ​នូវ​គំនរ​អាចម៍ដី​នោះ​ ​ពុំខាន​ឡើយ​។​ ​ប្រសិនបើ​មក​អំពី​ទិសខាងលិច​ក្ដី​។​
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 636852903560500175
ទៅកាន់ទំព័រ៖