ព្រះត្រៃបិដក ភាគ ៣៩

​អាមក​ធញ្ញ​បេយ្យាល​តតិយ​វគ្គ​ ​ទី៩​


 ​[​៤៧៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ជា​អ្នក​វៀរចាក​កិរិយា​រាំច្រៀង​ ​ប្រគំ​ ​និង​ការ​មើល​ល្បែង​ផ្សេង​ៗ​ ​ដែល​ជាស​ត្រូវ​ ​ដល់​កុសលធម៌​ ​មាន​ប្រមាណ​តិច​ ​ចំណែក​ពួក​សត្វ​ជា​អ្នក​មិន​វៀរចាក​កិរិយា​រាំច្រៀង​ ​ប្រគំ​ ​និង​ការ​មើល​ល្បែង​ផ្សេង​ៗ​ ​ដែល​ជាស​ត្រូវ​ ​ដល់​កុសលធម៌​ ​មាន​ប្រមាណ​ច្រើន​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​បេ​។​ ​
 ​[​៤៧៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ជា​អ្នក​វៀរចាក​ទីដេក​ ​ឬ​ទី​អង្គុយ​ដ៏​ខ្ពស់​ហួសប្រមាណ​ ​និង​ទីដេក​ ​ឬ​ទី​អង្គុយ​ដ៏​ប្រសើរ​ ​មាន​ប្រមាណ​តិច​ ​ចំណែក​ពួក​សត្វ​ ​ជា​អ្នក​មិន​វៀរចាក​ទីដេក​ ​ឬ​ទី​អង្គុយ​ដ៏​ខ្ពស់​ ​ហួសប្រមាណ​ ​និង​ទីដេក​ ​ឬ​ទី​អង្គុយ​ដ៏​ប្រសើរ​ ​មាន​ប្រមាណ​ច្រើន​ ​ក៏​យ៉ាងនោះ​ដែរ​។​បេ​។​ ​
 ​[​៤៨០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ជា​អ្នក​វៀរចាក​ការ​ទទួល​ ​នូវ​មាស​ ​និង​ប្រាក់​ ​មាន​ប្រមាណ​តិច​ ​ចំណែក​ពួក​សត្វ​ ​ជា​អ្នក​មិន​វៀរចាក​ការ​ទទួល​ ​នូវ​មាស​ ​និង​ប្រាក់​ ​មាន​ ​ ​ ​ប្រមាណ​ច្រើន​ ​ក៏​យ៉ាងនោះ​ដែរ​។​បេ​។​ ​
 ​[​៤៨១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ជា​អ្នក​វៀរចាក​កិរិយា​ទទួល​ធញ្ញជាត​ស្រស់​ ​មាន​ប្រមាណ​តិច​ ​ចំណែក​ពួក​សត្វ​ ​ជា​អ្នក​មិន​វៀរចាក​កិរិយា​ទទួល​ធញ្ញជាត​ស្រស់​ ​មាន​ប្រមាណ​ច្រើន​ ​ក៏​យ៉ាងនោះ​ដែរ​។​បេ​។​ ​
ថយ | ទំព័រទី ៣៣០ | បន្ទាប់
ID: 636852992545699837
ទៅកាន់ទំព័រ៖