ព្រះត្រៃបិដក ភាគ ៣៩

 ​[​៤៨២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ជា​អ្នក​វៀរចាក​ការ​ទទួលយក​សាច់ឆៅ​ ​មាន​ប្រមាណ​តិច​ ​ចំណែក​ពួក​សត្វ​ ​ដែល​មិន​វៀរចាក​ការ​ទទួលយក​សាច់ឆៅ​ ​មាន​ប្រមាណ​ច្រើន​ ​ក៏​យ៉ាងនោះ​ដែរ​។​បេ​។​
 ​[​៤៨៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ជា​អ្នក​វៀរចាក​កិរិយា​ទទួល​ស្រី​ ​និង​ក្មេងស្រី​ ​មាន​ប្រមាណ​តិច​ ​ចំណែក​ពួក​សត្វ​ ​ដែល​ជា​អ្នក​មិន​វៀរចាក​កិរិយា​ទទួល​ស្រី​ ​និង​ក្មេងស្រី​ ​មាន​ប្រមាណ​ច្រើន​ ​ក៏​យ៉ាងនោះ​ដែរ​។​បេ​។​
 ​[​៤៨៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ជា​អ្នក​វៀរចាក​កិរិយា​ទទួល​ទាសី​ ​និង​ទាសៈ​ ​មាន​ប្រមាណ​តិច​ ​ចំណែក​ពួក​សត្វ​ ​ដែល​ជា​អ្នក​មិន​វៀរចាក​កិរិយា​ទទួល​ទាសី​ ​និង​ទាសៈ​ ​មាន​ប្រមាណ​ច្រើន​ ​ក៏​យ៉ាងនោះ​ដែរ​។​បេ​។​
 ​[​៤៨៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ជា​អ្នក​វៀរចាក​កិរិយា​ទទួល​ពពែ​ ​និង​ចៀម​ ​មាន​ប្រមាណ​តិច​ ​ចំណែក​ពួក​សត្វ​ ​ជា​អ្នក​មិន​វៀរចាក​កិរិយា​ទទួល​ពពែ​ ​និង​ចៀម​ ​មាន​ ​ ​ ​ប្រមាណ​ច្រើន​ ​ក៏​យ៉ាងនោះ​ដែរ​។​បេ​។​
ថយ | ទំព័រទី ៣៣១ | បន្ទាប់
ID: 636852992797044213
ទៅកាន់ទំព័រ៖