ព្រះត្រៃបិដក ភាគ ៣៩
ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលច្យុតអំពីមនុស្ស ទៅកើតជាទេវតា មានប្រមាណតិច ពួកសត្វ ដែលច្យុតអំពីមនុស្ស ទៅកើតក្នុងនរក មានប្រមាណច្រើន។ ទៅកើតក្នុងកំណើតតិរច្ឆាន។ ទៅកើតក្នុងបិត្តិវិស័យ។ ក៏យ៉ាងនោះដែរ។
[៤៩៦] ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលច្យុតអំពីទេវតា ទៅកើតក្នុងឋានទេវតាទាំងឡាយ មានប្រមាណតិច ចំណែកពួកសត្វ ដែលច្យុតអំពីទេវតា ទៅកើតក្នុងនរក មានប្រមាណច្រើន។ កើតក្នុងកំណើតតិរច្ឆាន។ កើតក្នុងបិត្តិវិស័យ ក៏យ៉ាងនោះដែរ។
[៤៩៧] ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលច្យុតអំពីទេវតា មកកើតជាមនុស្ស មានប្រមាណតិច ចំណែកពួកសត្វ ដែលច្យុតអំពីទេវតា ទៅកើតក្នុងនរក មានប្រមាណច្រើន ។ កើតក្នុងកំណើតតិរច្ឆាន។ កើតក្នុងបិត្តិវិស័យ ក៏យ៉ាងនោះដែរ។
[៤៩៨] ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលច្យុតអំពីនរក មកកើតជាមនុស្ស មានប្រមាណតិច ចំណែកពួកសត្វ ដែលច្យុតអំពីនរក
ID: 636852994057146287
ទៅកាន់ទំព័រ៖