ព្រះត្រៃបិដក ភាគ ៣៩

​កើត​ក្នុង​នរក​ ​មាន​ប្រមាណ​ច្រើន​។​ ​កើត​ក្នុង​កំណើត​តិរច្ឆាន​។​ ​កើត​ក្នុង​បិ​ត្តិ​វិស័យ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​
 ​[​៤៩៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ដែល​ច្យុត​ ​អំពី​នរក​ ​ទៅ​កើតជា​ទេវតា​ ​មាន​ប្រមាណ​តិច​ ​ចំណែក​ពួក​សត្វ​ ​ដែល​ច្យុត​អំពី​នរក​ ​កើត​ក្នុង​នរក​វិញ​ ​មាន​ប្រមាណ​ច្រើន​។​ ​កើត​ក្នុង​កំណើត​តិរច្ឆាន​។​ ​កើត​ក្នុង​បិ​ត្តិ​វិស័យ​ ​ក៏​យ៉ាងនោះ​ដែរ​។​
 ​[​៥០០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ដែល​ច្យុត​អំពី​កំណើត​តិរច្ឆាន​ ​មក​កើតជា​មនុស្ស​ ​មាន​ប្រមាណ​តិច​ ​ចំណែក​ពួក​សត្វ​ ​ដែល​ច្យុត​អំពី​កំណើត​តិរច្ឆាន​ ​ទៅ​កើត​ក្នុង​នរក​ ​មាន​ប្រមាណ​ច្រើន​។​ ​កើត​ក្នុង​កំណើត​តិរច្ឆាន​។​ ​កើត​ក្នុង​បិ​ត្តិ​វិស័យ​ ​ក៏​យ៉ាងនោះ​ដែរ​។​
 ​[​៥០១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ដែល​ច្យុត​អំពី​កំណើត​តិរច្ឆាន​ ​ទៅ​កើតជា​ទេវតា​ ​មាន​ប្រមាណ​តិច​ ​ចំណែក​ពួក​សត្វ​ ​ដែល​ច្យុត​អំពី​កំណើត​តិរច្ឆាន​ ​ទៅ​កើត​ក្នុង​ ​នរក​ ​មាន​ប្រមាណ​ច្រើន​។​ ​កើត​ក្នុង​កំណើត​តិរច្ឆាន​។​ ​កើត​ក្នុង​បិ​ត្តិ​វិស័យ​ ​ក៏​យ៉ាងនោះ​ដែរ​។​
ថយ | ទំព័រទី ៣៣៧ | បន្ទាប់
ID: 636852994301990291
ទៅកាន់ទំព័រ៖