ព្រះត្រៃបិដក ភាគ ៣៩
[៥០២] ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលច្យុតអំពីបិត្តិវិស័យ មកកើតជាមនុស្ស មានប្រមាណតិច ចំណែកពួកសត្វ ដែលច្យុតអំពីបិត្តិវិស័យ ទៅកើតក្នុងនរក មានប្រមាណច្រើន។ កើតក្នុងកំណើតតិរច្ឆាន។ កើតក្នុងបិត្តិវិស័យ ក៏យ៉ាងនោះដែរ។
[៥០៣] ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលច្យុតអំពីបិត្តិវិស័យ ទៅកើតជាទេវតា មានប្រមាណតិច ចំណែកពួកសត្វ ដែលច្យុតអំពីបិត្តិវិស័យ ទៅកើតក្នុងនរក មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។
[៥០៤] ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលច្យុតអំពីបិត្តិវិស័យ ទៅកើតជាទេវតាមានប្រមាណតិច ចំណែកពួកសត្វ ដែលច្យុតអំពីបិត្តិវិស័យ ទៅកើតក្នុងកំណើតតិរច្ឆាន មានប្រមាណច្រើន ក៏យ៉ាងនោះដែរ។
[៥០៥] ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលច្យុតអំពីបិត្តិវិស័យ ទៅកើតជាទេវតា មានប្រមាណតិច ចំណែកពួកសត្វ ដែលច្យុតអំពីបិត្តិវិស័យ ទៅកើតក្នុងបិត្តិវិស័យ មាន ប្រមាណច្រើន។ ដំណើរនោះ ព្រោះហេតុអ្វី។
ID: 636852994565575367
ទៅកាន់ទំព័រ៖