ព្រះត្រៃបិដក ភាគ ៣៩
ម្នាលភិក្ខុទាំងឡាយ ព្រោះពួកសត្វ មិនឃើញនូវអរិយសច្ច ៤។ អរិយសច្ច ៤ តើដូចម្ដេចខ្លះ។ គឺទុក្ខអរិយសច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខនិរោធអរិយសច្ច ១ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខសមុទ័យ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ លុះព្រះមានព្រះភាគ បានត្រាស់ព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តរីករាយ ត្រេកអរនឹងភាសិត របស់ព្រះមានព្រះភាគ។
ចប់ ចតុត្ថវគ្គ ទី១០។
ចប់ចក្កបេយ្យាល។
ចប់សច្ចសំយុត្ត។
ចប់មហាវារសំយុត្ត។
ID: 636852994762076607
ទៅកាន់ទំព័រ៖