ព្រះត្រៃបិដក ភាគ ៣៩
មកអំពីទិសខាងជើងក្ដី។ ប្រសិនបើរទេះក្ដី រថក្ដី មកអំពីទិសខាងត្បូង រមែងកិន នូវគំនរអាចម៍ដីនោះ ពុំខានឡើយ យ៉ាងណា។ ម្នាលអានន្ទ កាលភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី រមែងកំចាត់បង់ នូវពួកធម៌ ជាអកុសលដ៏លាមក ពុំខានឡើយ។ ក្នុងវេទនាទាំងឡាយ។ ក្នុងចិត្ត។ ភិក្ខុពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី រមែងកំចាត់បង់ នូវពួកធម៌ ជាអកុសលដ៏លាមក ពុំខានឡើយ ក៏យ៉ាងនោះដែរ។
ចប់ ឯកធម្មវគ្គ ទី១។
ឧទ្ទានគឺបញ្ជីរឿង នៃឯកធម្មវគ្គនោះគឺ
ពោលអំពីការទ្រង់សំដែងធម៌ ១ ដែលជាអង្គនៃធម៌ជាគ្រឿងត្រាស់ដឹង ១ អំពីអានាបានស្សតិសុទ្ធិ មានផល ២ ប្រការ ១ អំពីអរិដ្ឋភិក្ខុ ១ អំពីព្រះមហាកប្បិន ១ អំពីសេចក្ដីប្រៀប ដោយប្រទីបប្រេង ១ អំពីព្រះដ៏មានព្រះភាគ គង់នៅទៀបក្រុងវេសាលី ១ អំពីព្រះកិមិលៈដ៏មានអាយុ ១។
ID: 636852903798373780
ទៅកាន់ទំព័រ៖