ព្រះត្រៃបិដក ភាគ ៣៩
[៧០] សម័យមួយ ព្រះលោមសកំភិយៈដ៏មានអយុ គង់នៅក្នុងនិគ្រោធារាម ជិតក្រុងកបិលព័ស្ភុ ក្នុងដែនសក្កៈ។ គ្រានោះ ស្ដេចសក្យ ឈ្មោះ មហានាម ចូលទៅរកព្រះលោមសកំភិយៈ ដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះ លោមសកំភិយៈ ដ៏មានអាយុ ហើយគង់ក្នុងទីដ៏សមគួរ។ លុះមហានាមសក្យ គង់ក្នុងទីសមគួរហើយ ក៏ពោលទៅនឹងព្រះលោមសកំភិយៈដ៏មានអាយុ ដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចំរើន សេក្ខវិហារ (ធម៌ជាគ្រឿងនៅ របស់សេក្ខៈ) នោះឯង គឺជា តថាគតវិហារនោះ ឬហ្ន៎។ ឬថា សេក្ខវិហារដោយឡែក តថាគតវិហារដោយឡែក។ ម្នាលអាវុសោ មហានាម សេក្ខវិហារនោះឯង មិនមែនជាថាគតវិហារនោះទេ។ ម្នាលអាវុសោមហានាម សេក្ខវិហារដោយឡែក តថាគតវិហារដោយឡែក។
[៧១] ម្នាលអាវុសោ មហានាម ពួកភិក្ខុឯណា ជាសេក្ខៈ មិនទាន់បានសម្រេចអរហត្តផលនៅឡើយ កាលបើប្រាថ្នា នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈដ៏ប្រសើរ ភិក្ខុទាំងនោះ លះបង់នូវនីវរណៈទាំង ៥ ចេញ។
ID: 636852904789850490
ទៅកាន់ទំព័រ៖