ព្រះត្រៃបិដក ភាគ ៣៩

​ថីនមិទ្ធ​នី​វរ​ណៈ​ ​ឧទ្ធច្ច​កុក្កុ​ច្ច​នី​វរ​ណៈ​ ​បាន​លះបង់​វិចិកិច្ឆា​នី​វរ​ណៈ​ ​ហើយ​ ​បាន​ផ្ដាច់ផ្ដិល​ឫសគល់​អស់ហើយ​ ​បាន​ធ្វើឲ្យ​នៅសល់​តែ​ទីនៅ​ ​ដូចជា​ទីនៅ​ ​នៃ​ដើមត្នោត​ ​ធ្វើ​មិន​ឲ្យ​មាន​បែបភាព​ ​ជាស​ភាវៈ​មិនកើត​ឡើង​តទៅទៀត​ឡើយ​។​ ​ម្នាល​អាវុសោ​ ​មហា​នាម​ ​ពួក​ភិក្ខុ​ឯណា​ ​ជា​អ​ហន្ត​ ​មាន​អាសវៈ​អស់ហើយ​ ​មាន​ព្រហ្មចរិយៈ​នៅ​រួចហើយ​ ​មាន​សោឡស​កិច្ច​ ​ធ្វើ​ស្រេចហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​មានប្រយោជន៍​របស់​ខ្លួន​ ​បានសម្រេច​ហើយ​ ​មាន​កិលេស​ជា​គ្រឿង​ប្រកប​ ​ក្នុង​ភព​អស់រលីង​ហើយ​ ​មានចិត្ត​ផុត​ស្រឡះ​ហើយ​ ​ព្រោះ​ដឹង​ច្បាស់​ដោយ​ប្រពៃ​ ​ភិក្ខុ​ទាំងនោះ​ ​បាន​លះបង់​នី​វរ​ណៈ​ទាំង​ ​៥​ ​នេះ​ ​បាន​ផ្ដាច់ផ្ដិល​ឫសគល់​អស់ហើយ​ ​បាន​ធ្វើឲ្យ​នៅសល់​តែ​ទីនៅ​ ​ដូចជា​ទីនៅ​ ​នៃ​ដើមត្នោត​ ​ធ្វើ​មិន​ឲ្យ​មាន​បែបភាព​ ​ជាស​ភាវៈ​មិនកើត​ឡើង​តទៅទៀត​ឡើយ​។​ ​
 ​[​៧៣​]​ ​ម្នាល​អាវុសោ​ ​មហា​នាម​ ​អ្នក​គប្បី​ដឹង​នូវ​សេចក្ដី​នោះ​ ​ដោយ​បរិយាយ​នេះ​ចុះ​ ​តាម​ទំនង​ថា​ ​សេក្ខ​វិហារ​ដោយឡែក​ ​តថាគត​វិហារ​ដោយឡែក​។​ ​
 ​[​៧៤​]​ ​ម្នាល​អាវុសោ​ ​មហា​នាម​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ដងព្រៃ​ ​ឥច្ឆា​នង្គល​ ​ជិត​ដែន​ឥច្ឆា​នង្គល​។​ ​ម្នាល​អាវុសោ​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​
ថយ | ទំព័រទី ៤០ | បន្ទាប់
ID: 636852905253917033
ទៅកាន់ទំព័រ៖