ព្រះត្រៃបិដក ភាគ ៣៩
ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាថ្នាដើម្បីសម្ងំនៅក្នុងទីស្ងាត់ អស់ ៣ ខែ កុំឲ្យភិក្ខុណាមួយ ចូលមករកតថាគតឡើយ វៀរលែងតែភិក្ខុ ១ រូប អ្នកនាំទៅ នូវចង្ហាន់បិណ្ឌបាត។ ម្នាលអាវុសោ ភិក្ខុទាំងនោះ ក៏ទទួលស្ដាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ឥតមានភិក្ខុណាមួយ ហ៊ានចូលទៅគាល់ព្រះដ៏មានព្រះភាគ ក្នុងទីនោះទេ វៀរលែងតែភិក្ខុ ១ រូប អ្នកនាំទៅ នូវចង្ហាន់បិណ្ឌបាត។
[៧៥] ម្នាលអាវុសោ លុះកន្លង ៣ ខែនោះទៅ ទើបព្រះដ៏មានព្រះភាគ ទ្រង់ចេញចាកទីសម្ងំ ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរិ្ថយ សួរអ្នកទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ព្រះសមគោតម គង់ចាំវស្សា ច្រើនដោយវិហារធម៌ដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកបរិព្វាជកជាអន្យតិរិ្ថយ សួរយ៉ាងនេះហើយ អ្នកទាំងឡាយ គប្បីដោះស្រាយ ចំពោះពួកបរិព្វាជក ជាអន្យតិរិ្ថយទាំងនោះ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ចាំវស្សា ច្រើនដោយអានាបានស្សតិសមាធិ។
[៧៦] ម្នាលភិក្ខុទាំងឡាយ ក្នុងទីនេះ តថាគត មានស្មារតីចាំជាក់ ដកដង្ហើមចេញ មានស្មារតីចាំជាក់ ដកដង្ហើមចូល កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញវែង កាលដកដង្ហើមចូលវែង
ID: 636852905478509879
ទៅកាន់ទំព័រ៖