ព្រះត្រៃបិដក ភាគ ៣៩
មានចិត្តផុតស្រឡះហើយ ព្រោះដឹងច្បាស់ ដោយប្រពៃ ភិក្ខុទាំងនោះ បានចំរើន បានធ្វើឲ្យរឿយៗ នូវអានាបានស្សតិសមាធិហើយ រមែងប្រព្រឹត្តទៅ ដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្នផង ដើម្បីសេចក្ដីរលឹក និងសេចក្ដីដឹងច្បាស់ផង។
[៧៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលបើពោលឲ្យត្រូវ គប្បីពោលនូវធម៌ឯណាថា អរិយវិហារ ដូច្នេះក្ដី ថាព្រហ្មវិហារ ដូច្នេះក្ដី ថាតថាគតវិហារ ដូច្នេះក្ដី បុគ្គលកាលបើពោលឲ្យត្រូវ គប្បីពោល នូវអានាបានស្សតិសមាធិចុះថា អរិយវិហារ ដូច្នេះក៏បាន ថា ព្រហ្មវិហារ ដូច្នេះក៏បាន ថាតថាគតវិហារ ដូច្នេះក៏បាន។
[៨០] ម្នាលអាវុសោ មហានាម អ្នកគប្បីដឹងនូវសេចក្ដីនុ៎ះ ដោយបរិយាយនេះចុះ តាមទំនងថា សេក្ខវិហារ ដោយឡែក តថាគតវិហារ ដោយឡែក។
[៨១] ទៀបក្រុងសាវត្ថី។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ ព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរ ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ ១ ដែលបុគ្គល បានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ៤ ឲ្យពេញ
ID: 636852905986378927
ទៅកាន់ទំព័រ៖