ព្រះត្រៃបិដក ភាគ ៣៩

​ធម៌​ ​៤​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​ញ៉ាំង​ធម៌​ ​៧​ ​ឲ្យ​ពេញ​ ​ធម៌​ ​៧​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​ញ៉ាំង​ធម៌​ ​២​ ​ឲ្យ​ពេញ​បាន​ដែរ​ឬ​។​ ​ម្នាល​អានន្ទ​ធម៌​ ​១​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​ញ៉ាំង​ធម៌​ ​៤​ ​ឲ្យ​ពេញ​ ​ធម៌​ ​៤​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​ញ៉ាំង​ធម៌​ ​៧​ ​ឲ្យ​ពេញ​ ​ធម៌​ ​៧​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​ញ៉ាំង​ធម៌​ ​២​ ​ឲ្យ​ពេញ​បាន​ដែរ​។​ ​
 ​[​៨២​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ធម៌​ ​១​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​ញ៉ាំង​ធម៌​ ​៤​ ​ឲ្យ​ពេញ​ ​ធម៌​ ​៤​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​ញ៉ាំង​ធម៌​ ​៧​ ​ឲ្យ​ពេញ​ ​ធម៌​ ​៧​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿៗ​ហើយ​ ​រមែង​ញ៉ាំង​ធម៌​ ​២​ ​ឲ្យ​ពេញ​បាន​ ​តើ​ដូចម្ដេច​។​ ​ម្នាល​អានន្ទ​ ​ធម៌​ ​១​ ​គឺ​អា​នា​បាន​ស្ស​តិ​សមាធិ​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​ញ៉ាំង​សតិ​ប្ប​ដ្ឋាន​ ​៤​ ​ឲ្យ​ពេញ​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​ញ៉ាំង​ពោជ្ឈង្គ​ ​៧​ ​ឲ្យ​ពេញ​ ​ពោជ្ឈង្គ​ ​៧​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​ញ៉ាំង​វិជ្ជា​ ​និង​វិមុត្តិ​ឲ្យ​ពេញ​បាន​។​ ​
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 636852906193890796
ទៅកាន់ទំព័រ៖