ព្រះត្រៃបិដក ភាគ ៣៩
មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតីកំចាត់បង់ នូវអភិដ្ឈា និងទោមនស្សក្នុងលោក។ សេចក្ដីនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ (ព្រោះ) តថាគតពោលនូវកាយ
(១) ណាមួយនុ៎ះ ថា បានដល់ខ្យល់ដកដង្ហើមចេញ និងដកដង្ហើមចូល។ ម្នាលអានន្ទ ព្រោះហេតុនោះ បានជាសម័យនោះ ឈ្មោះថា ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។
[៨៤] ម្នាលអានន្ទ សម័យឯណា ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់នូវបីតិ ដកដង្ហើមចេញ។ ដឹងច្បាស់នូវសុខ។ ដឹងច្បាស់នូវចិត្តសង្ខារ។ ភិក្ខុសិក្សាថា អាត្មាអញ នឹងរម្ងាប់នូវចិត្តសង្ខារ ដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវចិត្តសង្ខារ ដកដង្ហើមចូល។ ម្នាលអានន្ទ សម័យនោះ ឈ្មោះថា ភិក្ខុពិចារណាឃើញ នូវវេទនាក្នុងវេទនា មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ សេចក្ដីនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ (ព្រោះ) តថាគត ពោលនូវវេទនាណាមួយនុ៎ះ
(១) កាយ៤យ៉ាង គឺ បឋវីកាយ១ អាបោកាយ១ តេជោកាយ១ វាយោកាយ១ ក្នុងទីនេះ សំដៅយក វាយោកាយ។ (អដ្ឋកថា)។
ID: 636852906676088376
ទៅកាន់ទំព័រ៖