ព្រះត្រៃបិដក ភាគ ៣៩
ថាបានដល់ការយកចិត្តទុកដាក់ដោយប្រពៃ នូវខ្យល់ដកដង្ហើមចេញ និងខ្យល់ដកដង្ហើមចូល។ ម្នាលអានន្ទ ព្រោះហេតុនោះ បានជាសម័យនោះ ឈ្មោះថា ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវវេទនាក្នុងវេទនា មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។
[៨៥] ម្នាលអានន្ទ សម័យឯណា ភិក្ខុសិក្សាថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់ នូវចិត្ត ដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់នូវចិត្ត ដកដង្ហើមចូល ។ សិក្សាថា អាត្មាអញ នឹងធ្វើចិត្តឲ្យរីករាយ ដកដង្ហើមចេញ។ នឹងដំកល់ចិត្តឲ្យស្មើ ក្នុងអារម្មណ៍។ សិក្សាថា អាត្មាអញ នឹងដោះចិត្តឲ្យរួចស្រឡះ (ចាកនីវរណធម៌ ជាដើម) ដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងដោះចិត្តឲ្យរួចស្រឡះ (ចាកនីវរណធម៌ ជាដើម) ដកដង្ហើមចូល។ ម្នាលអានន្ទ សម័យនោះ ឈ្មោះថា ភិក្ខុពិចារណា ឃើញនូវចិត្តក្នុងចិត្ត មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតីកំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ សេចក្ដីនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ (ព្រោះ) តថាគត មិនពោលចំពោះការចំរើន នូវអានាបានស្សតិសមាធិ របស់បុគ្គលអ្នកភ្លេចស្មារតី មិនដឹងខ្លួនទេ
ID: 636852906894460867
ទៅកាន់ទំព័រ៖