ព្រះត្រៃបិដក ភាគ ៣៩
[៨៧] ម្នាលអានន្ទ អានាបានស្សតិសមាធិ ដែលបុគ្គលបានចំរើន យ៉ាងនេះ បានធ្វើឲ្យរឿយៗ យ៉ាងនេះហើយ រមែងញ៉ាំងសតិប្បដ្ឋាន ៤ ឲ្យពេញបាន។
[៨៨] ម្នាលអានន្ទ ចុះសតិប្បដ្ឋាន ៤ ដែលបុគ្គលបានចំរើនដូចម្ដេច បានធ្វើឲ្យរឿយៗដូចម្ដេច ទើបញ៉ាំងពោជ្ឈង្គ ទាំង ៧ ឲ្យពេញបាន។ ម្នាលអានន្ទ សម័យឯណា ភិក្ខុបានពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ សម័យនោះ ឈ្មោះថា ភិក្ខុមានស្មារតីតាំងនៅខ្ជាប់ មិនភ្លាំងភ្លេច។ ម្នាលអានន្ទ សម័យឯណា ភិក្ខុមានស្មារតី តាំងនៅខ្ជាប់ មិនភ្លាំងភ្លេច សម័យនោះ សតិសម្ពោជ្ឈង្គ (អង្គនៃប្រាជ្ញា ជាគ្រឿងត្រាស់ដឹង គឺស្មារតី) ឈ្មោះថា ភិក្ខុបានប្រារព្ធហើយ សម័យនោះ ឈ្មោះថា ភិក្ខុចំរើននូវសតិសម្ពោជ្ឈង្គ សម័យនោះ ឈ្មោះថា សតិសម្ពោជ្ឈង្គ បានដល់នូវការពេញ ដោយការចំរើនរបស់ភិក្ខុ។ កាលបើភិក្ខុនោះ មានស្មារតីដូច្នោះ ក៏ស្រាវជ្រាវ រាវរកពិចារណា នូវធម៌នោះ ដោយបញ្ញា។
[៨៩] ម្នាលអានន្ទ សម័យឯណា ភិក្ខុមានស្មារតីដូច្នោះបាន ស្រាវជ្រាវរាវរក ពិចារណា នូវធម៌នោះ ដោយបញ្ញា សម័យនោះ ធម្មវិចយសម្ពោជ្ឈង្គ (អង្គនៃប្រាជ្ញាជាគ្រឿងត្រាស់ដឹង គឺសេចក្ដីត្រិះរិះធម៌)
ID: 636852907442032186
ទៅកាន់ទំព័រ៖