ព្រះត្រៃបិដក ភាគ ៣៩

​ឈ្មោះថា​ ​ភិក្ខុ​បាន​ប្រារព្ធ​ហើយ​ ​សម័យ​នោះ​ ​ឈ្មោះថា​ ​ភិក្ខុ​ចំរើន​នូវ​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​ ​សម័យ​នោះ​ ​ឈ្មោះថា​ ​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​ ​បាន​ដល់​នូវ​ការ​ពេញ​ ​ដោយ​ការ​ចំរើន​របស់​ភិក្ខុ​។​ ​កាលបើ​ភិក្ខុ​នោះ​ ​ស្រាវជ្រាវ​រាវរក​ពិចារណា​ ​នូវ​ធម៌​នោះ​ ​ដោយ​បញ្ញា​ ​សេចក្ដីព្យាយាម​ ​មិន​ធូរ​ថយ​ ​ឈ្មោះថា​ ​ភិក្ខុ​នោះ​ ​បាន​ប្រារព្ធ​ហើយ​។​ ​
 ​[​៩០​]​ ​ម្នាល​អានន្ទ​ ​សម័យ​ឯណា​ ​ដែល​ភិក្ខុ​ស្រាវជ្រាវ​ ​រាវរក​ ​ពិចារណា​ ​នូវ​ធម៌​នោះ​ ​ដោយ​បញ្ញា​ ​សេចក្ដីព្យាយាម​ ​មិន​ធូរ​ថយ​ ​ឈ្មោះថា​ ​ភិក្ខុ​បាន​ប្រារព្ធ​ហើយ​ ​សម័យ​នោះ​ ​វីរិយ​សម្ពោ​ជ្ឈង្គ​ ​(​អង្គ​នៃ​ប្រាជ្ញា​ ​ជា​គ្រឿង​ត្រាស់​ដឹង​ ​គឺ​សេចក្ដីព្យាយាម​)​ ​ឈ្មោះថា​ ​ភិក្ខុ​នោះ​ ​បាន​ប្រារព្ធ​ហើយ​ ​សម័យ​នោះ​ ​ឈ្មោះថា​ ​ភិក្ខុ​បាន​ចំរើន​ ​នូវ​វីរិយ​សម្ពោ​ជ្ឈង្គ​ ​សម័យ​នោះ​ ​ឈ្មោះថា​ ​វីរិយ​សម្ពោ​ជ្ឈង្គ​ ​ដល់​នូវ​ការ​ពេញ​ ​ដោយ​ការ​ចំរើន​របស់​ភិក្ខុ​។​ ​កាលបើ​ភិក្ខុ​ ​មាន​សេចក្ដីព្យាយាម​ប្រារព្ធ​ហើយ​ ​បីតិ​ប្រាសចាក​អាមិស​ ​គឺ​ ​កិលេស​ក៏​កើតឡើង​។​ ​
 ​[​៩១​]​ ​ម្នាល​អានន្ទ​ ​សម័យ​ឯណា​ ​ភិក្ខុ​មាន​សេចក្ដីព្យាយាម​ប្រារព្ធ​ហើយ​ ​បីតិ​ប្រាសចាក​អាមិស​ ​ក៏​កើតឡើង​ ​សម័យ​នោះ​ ​បី​តិ​សម្ពោ​ជ្ឈង្គ​ ​(​អង្គ​នៃ​ប្រាជ្ញា​ ​ជា​គ្រឿង​ត្រាស់​ដឹង​ ​គឺ​បីតិ​)​ ​ឈ្មោះថា​ ​ភិក្ខុ​បាន​ប្រារព្ធ​ហើយ​ ​
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 636852907672585373
ទៅកាន់ទំព័រ៖