ព្រះត្រៃបិដក ភាគ ៣៩

​សម័យ​នោះ​ ​ឈ្មោះថា​ ​ភិក្ខុ​ចំរើន​នូវ​បី​តិ​សម្ពោ​ជ្ឈង្គ​ ​សម័យ​នោះ​ ​ឈ្មោះថា​ ​បី​តិ​សម្ពោ​ជ្ឈង្គ​ ​ដល់​នូវ​ការ​ពេញ​ ​ដោយ​ការ​ចំរើន​របស់​ភិក្ខុ​។​ ​កាលបើ​ភិក្ខុ​មានចិត្ត​ត្រេកអរ​ហើយ​ ​កាយ​ក៏​រម្ងាប់​ ​ចិត្ត​ក៏​រម្ងាប់​។​ ​
 [​៩២​]​ ​ម្នាល​អានន្ទ​ ​សម័យ​ឯណា​ ​ភិក្ខុ​មានចិត្ត​ប្រកបដោយ​បីតិ​ ​កាយ​ក៏​រម្ងាប់​ ​ចិត្ត​ក៏​រម្ងាប់​ ​សម័យ​នោះ​ ​បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ​ ​(​អង្គ​នៃ​ប្រាជ្ញា​ ​ជា​គ្រឿង​ត្រាស់​ដឹង​ ​គឺ​សេចក្ដី​រម្ងាប់​)​ ​ឈ្មោះថា​ ​ភិក្ខុ​ប្រារព្ធ​ហើយ​ ​សម័យ​នោះ​ ​ឈ្មោះថា​ ​បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ​ ​ដល់​នូវ​ការ​ពេញ​ ​ដោយ​ការ​ចំរើន​របស់​ភិក្ខុ​។​ ​កាលបើ​ភិក្ខុ​មាន​កាយ​រម្ងាប់​ ​ដល់​នូវ​សេចក្ដីសុខ​ហើយ​ ​ចិត្ត​ក៏​ដម្កល់​ខ្ជាប់​។​ ​
 ​[​៩៣​]​ ​ម្នាល​អានន្ទ​ ​សម័យ​ឯណា​ ​ភិក្ខុ​មាន​កាយ​រម្ងាប់​ ​ដល់​នូវ​សេចក្ដីសុខ​ហើយ​ ​ចិត្ត​ក៏​ដម្កល់​មាំ​ ​សម័យ​នោះ​ ​សមា​ធិ​សម្ពោ​ជ្ឈង្គ​ ​(​អង្គ​នៃ​ប្រាជ្ញា​ ​ជា​គ្រឿង​ត្រាស់​ដឹង​ ​គឺ​កា​រដម្កល់​ចិត្ត​មាំ​)​ ​ឈ្មោះថា​ ​ភិក្ខុ​បាន​ប្រារព្ធ​ហើយ​ ​សម័យ​នោះ​ ​ឈ្មោះថា​ ​ភិក្ខុ​ចំរើន​នូវ​សមា​ធិ​សម្ពោ​ជ្ឈង្គ​ ​សម័យ​នោះ​ ​ឈ្មោះថា​ ​សមា​ធិ​សម្ពោ​ជ្ឈង្គ​ ​ដល់​នូវ​ការ​ពេញ​ ​ដោយ​ការ​ចំរើន​របស់​ភិក្ខុ​។​ ​ភិក្ខុ​នោះ​ ​ជា​អ្នក​សំឡឹង​ ​ដោយ​ប្រពៃ​នូវ​ចិត្ត​ ​ដែល​ដម្កល់​មាំ​ដូច្នោះ​។​
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 636852907897718250
ទៅកាន់ទំព័រ៖