ព្រះត្រៃបិដក ភាគ ៣៩

 ​[​៩៤​]​ ​ម្នាល​អានន្ទ​ ​សម័យ​ឯណា​ ​ភិក្ខុ​ជា​អ្នក​សំឡឹង​ដោយ​ប្រពៃ​ ​នូវ​ចិត្ត​ដែល​ដម្កល់​មាំ​ ​ដូច្នោះ​ ​សម័យ​នោះ​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​(​អង្គ​នៃ​ប្រាជ្ញា​ ​ជា​គ្រឿង​ត្រាស់​ដឹង​ ​គឺ​សេចក្ដី​ព្រងើយកន្តើយ​)​ ​ឈ្មោះថា​ ​ភិក្ខុ​បាន​ប្រារព្ធ​ហើយ​ ​សម័យ​នោះ​ ​ឈ្មោះថា​ ​ភិក្ខុ​ចំរើន​ ​នូវ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​សម័យ​នោះ​ ​ឈ្មោះថា​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដល់​នូវ​ការ​ពេញ​ ​ដោយ​ការ​ចំរើន​របស់​ភិក្ខុ​។​ ​
 ​[​៩៥​]​ ​ម្នាល​អានន្ទ​ ​សម័យ​ឯណា​ ​ភិក្ខុ​ពិចារណា​ឃើញ​នូវ​វេទនា​ ​ក្នុង​វេទនា​ទាំងឡាយ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​សម័យ​នោះ​ ​ឈ្មោះថា​ ​ភិក្ខុ​មាន​ស្មារ​តី​ដម្កល់​មាំ​ ​មិនបាន​ភ្លាំងភ្លេច​ឡើយ​។​ ​
 [​៩៦​]​ ​ម្នាល​អានន្ទ​ ​សម័យ​ឯណា​ ​ភិក្ខុ​មាន​ស្មារ​តី​ដម្កល់​មាំ​ ​មិន​ភ្លាំងភ្លេច​ ​សម័យ​នោះ​ ​សតិ​សម្ពោ​ជ្ឈង្គ​ ​ឈ្មោះថា​ ​ភិក្ខុ​បាន​ប្រារព្ធ​ហើយ​ ​សម័យ​នោះ​ ​ឈ្មោះថា​ ​ភិក្ខុ​ចំរើន​នូវ​សតិ​សម្ពោ​ជ្ឈង្គ​ ​សម័យ​នោះ​ ​ឈ្មោះថា​ ​សតិ​សម្ពោ​ជ្ឈង្គ​ ​ដល់​នូវ​ការ​ពេញ​ ​ដោយ​ការ​ចំរើន​របស់​ភិក្ខុ​។​ ​(​សតិ​ប្ប​ដ្ឋាន​មុន​ ​យ៉ាងណា​ ​បណ្ឌិត​គប្បី​ឲ្យ​ពិស្ដារ​ ​យ៉ាងនោះ​ផង​ចុះ​)​។​ ​ភិក្ខុ​នោះ​ ​ជា​អ្នក​សំឡឹង​ ​ដោយ​ប្រពៃ​នូវ​ចិត្ត​ ​ដែល​ដម្កល់​មាំ​ដូច្នោះ​។​ ​
ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 636852908182504538
ទៅកាន់ទំព័រ៖