ព្រះត្រៃបិដក ភាគ ៣៩
[១០០] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏អាយុ អង្គុយក្នុងទីសមគួរហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ ធម៌ ១ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ៤ ឲ្យពេញ ធម៌ ៤ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌៧ ឲ្យពេញ ធម៌ ៧ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ២ ឲ្យពេញ មានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់យើងខ្ញុំ មានព្រះដ៏មានព្រះភាគជាមូល។បេ។ ម្នាលអានន្ទ ធម៌ ១ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ៤ ឲ្យពេញ ធម៌ ៤ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ៧ ឲ្យពេញ ធម៌ ៧ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ២ ឲ្យពេញ មានដែរ។
[១០១] ម្នាលអានន្ទ ចុះធម៌ ១ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ៤ ឲ្យពេញ ធម៌ ៤ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌៧ ឲ្យពេញ ធម៌ ៧ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ២ ឲ្យពេញបាន តើដូចម្ដេច។
ID: 636852908633490333
ទៅកាន់ទំព័រ៖