ព្រះត្រៃបិដក ភាគ ៣៩
ធម៌៧ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ២ ឲ្យពេញ មានដែរឬ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញុំាងធម៌ ៤ ឲ្យពេញ ធម៌ ៤ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ៧ ឲ្យពេញ ធម៌ ៧ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ២ ឲ្យពេញ មានដែរ។
[១០៤] បពិត្រព្រះអង្គដ៏ចំរើន ចុះធម៌១ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ៤ ឲ្យពេញ ធម៌ ៤ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ៧ ឲ្យពេញ ធម៌៧ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងធម៌ ២ ឲ្យពេញ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១ គឺ អានាបានស្សតិសមាធិ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងសតិប្បដ្ឋាន ៤ ឲ្យពេញ សតិប្បដ្ឋាន ៤ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងពោជ្ឈង្គ ៧ ឲ្យពេញ ពោជ្ឈង្គ ៧ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងវិជ្ជា និងវិមុត្តិឲ្យពេញ។
(វេយ្យាករណ៍ ដែលបានពោលហើយយ៉ាងណា បណ្ឌិតគប្បីឲ្យពិស្ដារ យ៉ាងនោះផងចុះ)។
ID: 636852909195112456
ទៅកាន់ទំព័រ៖