ព្រះត្រៃបិដក ភាគ ៣៩

 ​[​១០៥​]​ ​គ្រានោះ​ ​ភិក្ខុ​ច្រើន​រូប​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​១​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រើយៗ​ហើយ​ ​រមែង​ញ៉ាំង​ធម៌​ ​៤​ ​ឲ្យ​ពេញ​ ​ធម៌​ ​៤​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​ញ៉ាំង​ធម៌​ ​៧​ ​ឲ្យ​ពេញ​ ​ធម៌​ ​៧​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​ញ៉ាំង​ធម៌​ ​២​ ​ឲ្យ​ពេញ​ ​មាន​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ទាំងឡាយ​ ​របស់​យើងខ្ញុំ​ ​មាន​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​មូល​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​បាន​ស្ដាប់​ព្រះពុទ្ធដីកា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​ ​នឹង​ចងចាំ​ទុក​។​ ​ម្នាល​ ​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​១​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​ញ៉ាំង​ធម៌​ ​៤​ ​ឲ្យ​ពេញ​ ​ធម៌​ ​៤​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​ញ៉ាំង​ធម៌​ ​៧​ ​ឲ្យ​ពេញ​ ​ធម៌​ ​៧​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​ញ៉ាំង​ធម៌​ ​២​ ​ឲ្យ​ពេញ​មាន​ដែរ​។​ ​
 [​១០៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​១​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ហើយ​ ​រមែង​ញ៉ាំង​ធម៌​ ​៤​ ​ឲ្យ​ពេញ​ ​ធម៌៤​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​ញ៉ាំង​ធម៌៧​ ​ឲ្យ​ពេញ​ ​ធម៌​ ​៧​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​ញ៉ាំង​ធម៌​ ​២​ ​ឲ្យ​ពេញ​ ​តើ​ដូចម្ដេច​។​ ​
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636852909429745877
ទៅកាន់ទំព័រ៖