ព្រះត្រៃបិដក ភាគ ៣៩
ម្នាលភិក្ខុទាំងឡាយ ធម៌ ១ គឺអានាបានស្សតិសមាធិ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងសតិប្បដ្ឋាន ៤ ឲ្យពេញ សតិប្បដ្ឋាន ៤ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងពោជ្ឈង្គ ៧ ឲ្យពេញ ពោជ្ឈង្គ ៧ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងវិជ្ជា និងវិមុត្តិ ឲ្យពេញបាន។បេ។
(វេយ្យាករណ៍ទី ២ យ៉ាងណា បណ្ឌិតគប្បីធ្វើ ដល់ភិក្ខុទាំងឡាយ យ៉ាងនោះផងចុះ)។បេ។
[១០៧] ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីលះបង់នូវសញ្ញោជនៈបាន។
[១០៨] ម្នាលភិក្ខុទាំងឡាយ ចុះអានាបានស្សតិសមាធិ ដែលបុគ្គលបានចំរើនដូចម្ដេច បានធ្វើឲ្យរឿយៗដូចម្ដេច ទើបប្រព្រឹត្តទៅ ដើម្បីលះបង់សញ្ញោជនៈបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្ដី។បេ។ សិក្សាថា អាត្មាអញ នឹងជាអ្នកពិចារណាឃើញ នូវធម៌ជាគ្រឿងលះបង់ នូវកិលេស ដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងជាអ្នកពិចារណាឃើញ នូវធម៌ជាគ្រឿងលះបង់ នូវកិលេស ដកដង្ហើមចូល។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិសមាធិ ដែលបុគ្គលបានចំរើន យ៉ាងនេះ
ID: 636852909735103342
ទៅកាន់ទំព័រ៖