ព្រះត្រៃបិដក ភាគ ៣៩

​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ ​យ៉ាងនេះ​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​លះបង់​ ​នូវ​សញ្ញោជនៈ​បាន​។​បេ​។​
 [​១០៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អា​នា​បាន​ស្ស​តិ​សមាធិ​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ដក​ចោល​ ​នូវ​អនុ​សយ​ក្កិ​លេស​បាន​។​ ​(​បណ្ឌិត​គប្បី​ឲ្យ​ពិស្ដារ​ផង​ចុះ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អា​នា​បាន​ស្ស​តិ​សមាធិ​ ​ដែល​បុគ្គល​បាន​ ​ចំរើន​យ៉ាងនេះ​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ ​យ៉ាងនេះ​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ដក​ចោល​នូវ​អនុ​សយ​ក្កិ​លេស​បាន​។​ ​
 [​១១០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អា​នា​បាន​ស្ស​តិ​សមាធិ​ ​ដែល​បុគ្គល​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​ផ្លូវ​ឆ្ងាយ​ ​គឺ​សង្សារ​បាន​។​ ​(​សេចក្ដីពិស្ដារ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អា​នា​បាន​ស្ស​តិ​សមាធិ​ ​ដែល​បុគ្គល​បាន​ចំរើន​ ​យ៉ាងនេះ​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ ​យ៉ាងនេះ​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​ផ្លូវ​ឆ្ងាយ​ ​គឺ​សង្សារ​បាន​។​ ​
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 636852909972776936
ទៅកាន់ទំព័រ៖