ព្រះត្រៃបិដក ភាគ ៣៩

​សិក្សា​ថា​ ​អាត្មាអញ​ ​រម្ងាប់​កាយសង្ខារ​ ​គឺ​ដកដង្ហើម​ចេញ​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​រម្ងាប់​កាយសង្ខារ​ ​គឺ​ដកដង្ហើម​ចូល​ ​នឹង​ដកដង្ហើម​ចូល​។​ ​ភិក្ខុ​សិក្សា​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​នូវ​បីតិ​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​នូវ​បីតិ​ ​នឹង​ដកដង្ហើម​ចូល​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​នូវ​សេចក្ដីសុខ​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​ ​នូវ​សេចក្តី​សុខ​ ​នឹង​ដកដង្ហើម​ចូល​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​ ​នូវ​ចិត្តសង្ខារ​ ​គឺ​សញ្ញា​ ​និង​វេទនា​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​ ​នូវ​ចិត្តសង្ខារ​ ​គឺ​សញ្ញា​ ​និង​វេទនា​ ​នឹង​ដកដង្ហើម​ចូល​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​រម្ងាប់​នូវ​ចិត្តសង្ខារ​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​រម្ងាប់​នូវ​ចិត្តសង្ខារ​ ​នឹង​ដកដង្ហើម​ចូល​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​នូវ​ចិត្ត​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​នូវ​ចិត្ត​ ​នឹង​ដកដង្ហើម​ចូល​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​ចំពោះ​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​ចំពោះ​ ​នឹង​ដកដង្ហើម​ចូល​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ដម្កល់​ចិត្ត​ឲ្យ​ស្មើ​ ​(​ក្នុង​អារម្មណ៍​)​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ដម្កល់​ចិត្ត​ឲ្យ​ស្មើ​ ​(​ក្នុង​អារម្មណ៍​)​ ​នឹង​ដកដង្ហើម​ចូល​ ​សិក្សា​ថា​អាត្មាអញ​ ​ដោះ​ចិត្ត​ឲ្យ​រួច​ ​(​ចាក​នីវរណធម៌​ ​ជាដើម​)​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ដោះ​ចិត្ត​ឲ្យ​រួច​ស្រឡះ​ ​
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 636852896601642151
ទៅកាន់ទំព័រ៖