ព្រះត្រៃបិដក ភាគ ៣៩

 ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នូវ​ព្រះ​សូត្រ​នេះ​ ​លុះ​ព្រះ​សុគត​ ​ទ្រង់​ត្រាស់​នូវ​ព្រះ​សូត្រ​នេះ​ចប់ហើយ​ ​ព្រះ​សាស្ដា​ ​ក៏​ទ្រង់​ត្រាស់​នូវ​ព្រះ​គាថា​នេះ​ ​តទៅទៀត​ថា​ ​
​[​១១៦​]​ ​ពួក​ជន​ណា​ ​មាន​សទ្ធា​(​១​)​ ​១​ ​មាន​សីល​ ​១​(​២​)​ ​មាន​សេចក្ដី​ជ្រះថ្លា​ ​១​(​៣​)​ ​មានការ​ឃើញ​នូវ​ធម៌​ ​១​(​៤​)​ ​ជន​ទាំងនោះ​ឯង​ ​រមែង​ដល់​នូវ​សេចក្ដីសុខ​(​៥​)​ ​ជា​គ្រឿង​ប្រជុំ​ចុះ​ក្នុង​ព្រហ្មចរិយៈ​ ​តាមកាល​ដ៏​គួរ​។​ ​

 ​[​១១៧​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុ​វន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​ឧបាសក​ឈ្មោះ​ ​ទីឃាវុ​ ​មាន​ ​អាពាធ​ ​ដល់​នូវ​សេចក្ដីទុក្ខ​ ​ឈឺធ្ងន់​។​ ​វេលា​នោះ​ ​ទីឃាវុ​ឧបាសក​ ​ហៅ​គហបតី​ឈ្មោះ​ ​ជោ​តិ​យៈ​ជា​បិតា​មក​ថា​ ​បពិត្រ​គហបតី​ ​ចូរ​អ្នក​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ចូរ​អ្នក​ក្រាប​ថ្វាយបង្គំ​ព្រះ​បាទា​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដោយ​សិរសា​ ​តាម​ពាក្យ​នៃ​ខ្ញុំ​ថា​ ​
​(​១​)​ ​សំដៅ​សេចក្ដី​ជ្រះថ្លា​ ​ក្នុង​ព្រះពុទ្ធ​ ​។​ ​(​២​)​ ​សំដៅយក​អរិយ​កន្ត​សីល​ ​គឺ​សីល​ជាទី​ត្រេកអរ​ ​នៃ​ព្រះ​អរិយៈ​។​ ​(​៣​)​ ​សំដៅយក​សេចក្ដី​ជ្រះថ្លា​ ​ក្នុង​ព្រះសង្ឃ​ ​។​ ​(​៤​)​ ​សំដៅយក​សេចក្ដី​ជ្រះថ្លា​ ​ក្នុង​ព្រះធម៌​។​ ​(​៥​)​ ​សុខ​ប្រកបដោយ​មង្គ​ ​ទាំង៣​ ​ខាងដើម​ ​គឺ​សោតាបត្តិ​មគ្គ​ ​សកទាគាមិមគ្គ​ ​អនាគាមិមគ្គ​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 636852911796281235
ទៅកាន់ទំព័រ៖