ព្រះត្រៃបិដក ភាគ ៣៩

 ​[​១១៩​]​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​យាង​ចូល​ទៅកាន់​លំនៅ​ ​នៃ​ទីឃាវុ​ឧបាសក​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​។​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ហើយ​ ​ក៏​ត្រាស់​សួរ​ទីឃាវុ​ឧបាសក​ ​ដូច្នេះ​ថា​ ​ម្នាល​ទីឃាវុ​ ​អ្នក​ល្មម​អត់ទ្រាំ​បាន​ដែរ​ឬ​ ​ល្មម​ប្រព្រឹត្តទៅ​ស្រួល​ដែរ​ឬ​ ​ទុក្ខវេទនា​ធូរ​ថយ​ទៅ​ ​មិន​ចំរើន​ឡើង​ ​ការ​ថយ​ទៅ​ ​(​នៃ​ទុក្ខវេទនា​)​ ​រមែង​ប្រាកដ​ ​ការ​ចំរើន​ឡើង​ ​មិន​ប្រាកដ​ទេ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មិន​ល្មម​អត់ទ្រាំ​បានទេ​ ​មិន​ល្មម​ប្រព្រឹត្តទៅ​បាន​ស្រួល​ទេ​ ​ទុក្ខវេទនា​ ​របស់ខ្ញុំ​ព្រះអង្គ​ ​ធ្ងន់​ណាស់​ ​រមែង​ចំរើន​ឡើង​ ​មិន​ធូរ​ថយ​ទេ​ ​ការ​ចំរើន​ឡើង​ ​រមែង​ប្រាកដ​ ​ការ​ធូរ​ថយ​ ​មិន​ប្រាកដ​ទេ​។​ ​
 ​[​១២០​]​ ​ម្នាល​ទីឃាវុ​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​គប្បី​សិក្សា​ ​យ៉ាងនេះ​ថា​អាត្មាអញ​ ​នឹង​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​កម្រើក​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គ​នោះ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ទ្រង់​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ទ្រង់​មានដំណើរ​ល្អ​ ​យាង​ទៅកាន់​ព្រះនិព្វាន​ ​ទ្រង់​ជ្រាប​ច្បាស់​ ​នូវ​ត្រៃលោក​ ​ទ្រង់​ប្រសើរ​ដោយ​សីលាទិគុណ​ ​រក​បុគ្គល​ណាមួយ​ស្មើ​គ្មាន​ ​ទ្រង់​ជា​អ្នក​ទូន្មាន​នូវ​បុរស​ ​ដូចជា​នាយ​សារថី​ ​
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 636852912229105991
ទៅកាន់ទំព័រ៖