ព្រះត្រៃបិដក ភាគ ៣៩

​ទ្រង់​ជា​គ្រូ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ទ្រង់​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ ​៤​ ​ទ្រង់​ខ្ជាក់​ចោល​ ​នូវ​ត្រៃភព​ ​លែង​វិលត្រឡប់​មក​កើត​ទៀត​។​ ​(​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​កម្រើក​)​ ​ក្នុង​ព្រះធម៌​។​ ​ក្នុង​ព្រះសង្ឃ​។​ ​ប្រកបដោយ​សីល​ ​ជាទី​ត្រេកអរ​ ​នៃ​ព្រះ​អរិយៈ​ ​ជា​សីល​មិន​ដាច់​។​បេ​។​ ​ប្រព្រឹត្តទៅ​ព្រម​ ​ដើម្បី​សមាធិ​។​ ​ម្នាល​ទីឃាវុ​ ​អ្នក​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​ ​
 ​[​១២១​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អង្គ​នៃ​សោតាបត្តិ​ ​៤​ ​ឯណា​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ធម៌​ទាំងនោះ​ ​សឹង​មាន​ព្រម​ ​ក្នុង​ខ្លួនខ្ញុំ​ព្រះអង្គ​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ប្រាកដ​ ​ក្នុង​ធម៌​ទាំងនោះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​ ​ខ្ញុំ​ព្រះអង្គ​ ​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​កម្រើក​ ​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គ​នោះ​។​បេ​។​ ​ទ្រង់​ជា​គ្រូ​ ​នៃ​ទេវតា​និង​មនុស្ស​ទាំងឡាយ​ ​ទ្រង់​ត្រាស់​ដឹង​ ​នូវ​អរិយសច្ច​ ​៤​ ​ទ្រង់​ខ្ជាក់​ចោល​ ​នូវ​ត្រៃភព​ ​លែង​វិលត្រឡប់​មក​កើត​ទៀត​។​ ​(​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​កម្រើក​)​ ​ក្នុង​ព្រះធម៌​។​ ​ក្នុង​ព្រះសង្ឃ​។​ ​ប្រកបដោយ​សីល​ ​ជាទី​ត្រេកអរ​ ​នៃ​ព្រះ​អរិយៈ​ ​ជា​សីល​មិន​ដាច់​។​បេ​។​ ​ប្រព្រឹត្តទៅ​ព្រម​ ​ដើម្បី​សមាធិ​។​
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 636852912448648548
ទៅកាន់ទំព័រ៖